ខេត្តកណ្ដាល កាស៊ីណូ galaxy ជ្រៃធំមានទីតាំងស្ថិតនៅភូមិជ្រៃធំសង្កាត់សំពៅពូនក្រុងសំពៅពូនខេត្តកណ្ដាល បើកដំណើរការឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យដោយមិនរំខានបានសមត្ថកិច្ចប្រចាំតំបន់
យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ។
កាស៊ីណូ galaxyជ្រៃធំ ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងទៅវិញ ជាពិសេសទៅទៀតនោះច្បាប់ក្នុងការបើកកាស៊ីណូគឺសម្រាប់តែជនបរទេសតែប៉ុណ្ណោះមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងឡើយ។
លោកឧត្តម សេនីយ៍.ទោ ឈឿន សុចិត្ត .ស្នងការនគរបាលខេត្តកណ្ដាល មានសមត្ថភាពខ្ពស់ ក្នុងការចុះបង្ក្រាបទីតាំងញៀនល្បែង អង្គភាពយើងខ្ញុំសូមកោតសរសើរដោយការគោរព ហើយសង្ឃឹមថាលោកស្នងការនិងចាត់វិធានការយ៉ាងតឹងរឹងចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងខេត្តកណ្ដាល។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេទៅលើកាស៊ីណូ galaxy ជ្រៃធំ ដែលបើកលេងល្បែងខុសច្បាប់នេះ បានដែរឬទេ
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ដោយក្តីអនុគ្រោះ
អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែនTV.និងអង្គភាពគេហទំព័រផ្សេងៗទៀតដែលបានផ្សព្វផ្សាយ ពីសកម្មភាពល្បែងស៊ីសងខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួចស្នើសុំទៅឯកឧត្តម អភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាលុបបំបាត់ ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយក្តីអនុគ្រោះ
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។