លោក អានសុផល មេប៉ុស្តិ៍នគរបាលព្រំដែនគោកច្រកស្វាយអាង៉ោង   កំពុងបើកភ្លើងខៀវឲ្យឈ្មួញនាំទំនិញគេចពន្ធ ចូលមកប្រទេសកម្ពុជាបានដោយរលូន

ខេត្តព្រៃវែង ÷  ស្រុកកំពង់ត្របែកដោយឡែកនៅច្រកព្រំដែនទ្វេភាគីស្វាយអាង៉ោង ក្រោមការគ្រប់គ្រងដោយ លោក អានសុផល ស្ឋិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង  កំពុងបញ្ចេញ សកម្មភាពដឹកទំនិញគេចពន្ធ គួរអោយកត់សម្គាល់ បានយ៉ាងរលូនដោយគ្មានមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ចុះមកត្រួតពិនិត្យ។

ប្រជាពលរដ្ឋ ក៏ ដូចជាអ្នកសារព័ត៌មានបានទទូចស្នើសុំឲ្យ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដែលទើបតែឡើងកាន់តំណែងថ្មីៗ សូមសិក្សាចំពោះទីតាំងខាងលើ ដើម្បីទប់ស្កាត់នៅទំនិញគេចពន្ធ  និងទំនិញដែលអត់គុណភាពធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

ការលំហូរនៃទំនិញគេចពន្ធធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អាស្រ័យហេតុនេះ មន្ត្រីស្ថាប័ននានា។ នៅច្រកស្វាយអាង៉ោងបានឲ្យដឹងថា លោក អាន សុផល នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង បេីកដៃឲ្យឈ្មួញតូច-ធំ នាំទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ចេញ-ចូលតាមច្រកនេះយ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃ យកមកស្តុកទុកនៅផ្ទះឈ្មួញម្នាក់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក និងបន្តចែកចាយទៅទីក្រុងភ្នំពេញ

យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តព្រៃវែងចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទ ផងទាន ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *