ខេត្តព្រៃវែង ៖ ទីតាំងកាសុីណូ ៧៧៧លួចបើកលេងល្បែងសុីសងជល់មាន់ ខុសច្បាប់ បាននើកលរងយ៉ាង អនាធិបតេយ្យ ដែលមានស្ថិតនៅជាប់ច្រកទ្វារព្រំដែនស្វាយអាង៉ោង ស្ថិតក្នុងឃុំ បន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែង ដោយមិនរំខានដែនសមត្ថកិច្ចពាក់ព័ន្ធឬត្រូវថ្នាំសណ្ដំអស់ទៅហើយ បានជាបណ្ដែតបណ្ដោយឱ្យប្រជាពលរដ្ឋខ្មែរចូលលេង យ៉ាងគគ្រឹកគគ្រេងបែបនេះ
យោងតាមប្រកាសរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាលេខ ០០៣/២៣ អ.គ ល.ក សជណ ចុះថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២៣ កន្លងទៅនេះ
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថាតើ ឯកឧត្តម (សួន សុម៉ាលីន) អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នឹងលោកឧត្តមសេនីយ៍ទោ (ឈឿន ប៊ុនឆន )ស្នងការនគរបាលខេត្តព្រៃវែង មានចំណាត់ការយ៉ាងណាវិញ?ចំពោះទីតាំងខាងលើ
សូមបញ្ជាក់ថា រឿងប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទឹកដីនៃប្រទេសកម្ពុជា គឺជារឿងខុសច្បាប់។
យោងគោលនយោបាយ ទាំង ៧ ចំណុចភូមិសង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឬបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ នៅក្នុងការអនុវត្តតាមច្បាប់ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ។
លោកឧត្តមសេនីយ៍ទោ (.ឈឿន ប៊ុនឆន) .ស្នងការនគរបាលខេត្តព្រៃវែងមានសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងទាំងនោះដែរឬទេ អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែនTV.មានជំនឿជឿជាក់ថា លោកឧត្តមសេនីយ៍ទោនិងចាប់ប្រធានការយ៉ាងម៉ឺងម៉ាត់ ចំពោះទីតាំងបនល្បែងគ្រប់ប្រភេទដែលកកើតនៅខេត្តតាកែវ។
អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែនTV.សូមសំណូមពរដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបរសារព័ត៌មានសូមអរគុណ។