បុរសម្នាក់ស្រវឹងស្រាបើកបររថយន្ត លឿនទៅបុកឃឿនមុខផ្ទះជាងម៉ូតូបណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ

ប៉ៃលិន÷យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញក្រុងបានឱ្យដឹងថា÷នៅវេលាម៉ោង 22និង 12 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើកបររថយន្ត ក្នុងសភាពស្រវឹង ស្រាប់តែដល់ផ្លូវកោងរេចង្កូតក៏ទៅបុកឃឿនមុខផ្ទះជាងម៉ូតូខាងលិចផ្លូវលេខ
ជាតិ៥៧ (ស្លាប់ )តែម្ដង។ ហេតុការនេះកើតឡើង ត្រង់ចំណុចផ្លូវបំបែកមុខវត្តអូរច្រា ស្ថិតនៅភូមិអូរច្រាកណ្ដាលសង្កាត់ទួលល្វា ក្រុង/ ខេត្តប៉ៃលិន។

សមត្តកិច្ចនគរបាលជំនាញក្រុងបានបន្តថា÷អ្នកបើកបរដោយឈ្មោះ ព្រហ្ម កាម៉ុល ភេទប្រុស អាយុ 48 ឆ្នាំ រស់នៅភូមិបរឌិននៀវ  សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន

កត្តាបង្កឲ្យគ្រោះថ្នាក់បណ្ដាលមកពីអ្នកបើកបរ រថយន្តបាឡែន សេរីឆ្នាំ 2003 ពណ៌ទឹកប្រាក់ ផ្លាកលេខបាត់ដំបង 2A 97 43 បើកបុកឃឿនមុខផ្ទះជាងម៉ូតូដោ
យខ្លួនឯង, បើកបរក្នុងស្ថានភាពស្រវឹងពីទិសខាងកើត ទៅទិសខាងលិច បុកឃឿនមុខផ្ទះជាងម៉ូតូបណ្ដាលឱ្យ(ស្លាប់)នៅនឹងកន្លែង។

សមត្តកិច្ចនគរបាលជំនាញក្រុងបន្តទៀតថា÷ក្រោយពីនគរបាលជំនាញវាស់វែងរួចសពត្រូវបានប្រគល់ ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *