(ខេត្តកែប)៖ នៅព្រឹកថ្ងៃ២១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំ ធំសាលាខេត្តកែប រដ្ឋបាល ខេត្ត បានរៀបចំកិច្ចប្រជុំផ្យព្វ ផ្សាយអំពីសភាពការណ៍ ទូទៅ និងផែនការការ ពារបុណ្យឯក រាជ្យជាតិ ៩ វិច្ឆិកា ពិធីបុណ្យអុំទូក សំពះព្រះខែ និងអបអំបុកដែលនឹង ប្រារព្វនាពេលខាង មុខ នេះ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈ អភិបាលខេត្តកែប និងលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះក៏មានការ អញ្ជើញចូលរួមពី សំណាក់លោក លោកស្រី សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គ ភាពជុំវិញខេត្ត និងមន្ត្រីរាជការ គ្រប់លំដាប់ ថ្នាក់សរុបប្រមាណ ៦០០ នាក់។
លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃបុណ្យ ឯករាជ្យជាតិ ដែលកម្ពុជាទទួលបាន ពីអាណានិគមនិយម បារាំងតាម រយៈសម្តេចឪ។
ក្រោយមកក្នុងរយៈ ពេលតែ១៧ ឆ្នាំប៉ុណ្ណោះ លោក លន់ នល់ បានធ្វើរដ្ឋប្រហាទំ លាក់សម្តេច ឪ ដោយផ្តួលរំលំរបប រាជានិយមចោល ក្រោយពីផ្តួលរំលំរបរ រាជានិយមរួចមក របបលនល នល់ ក៏ប្រជាពលរដ្ឋមិនទទួល បានសេចក្តីសុខ និងមានការអភិវឌ្ឍន៍ ប្រទេសជាតិដែរ ក៏ត្រូវ បានរបប ប៉ុល ពត ធ្វើរដ្ឋប្រហារបន្តទៀត អាហេតុធ្វើអោយប្រទេស កម្ពុជាមិនមានពេល អភិ វឌ្ឍន៍សោះ។
ក្នុងរយៈពេលដែលរបបប្រល័យ ពូជសាសន៍ប៉ុលពតដឹកនាំ ក្រោមខ្សែរញាក់របស់បរទេស។ របបដឹកនាំរបស់ប៉ុលពត បានសម្លាប់មនុស្សជាច្រើន សម្លាប់ក្រុមបញ្ញវ័ន្ត បំបាត់ចោលវត្តអារាម លប់បំបាត់សាសនា សាលារៀន ប្រជាពលរដ្ឋមិនមាន សិទ្ធសេរីភាពដោយ រស់នៅជាកង ជា ក្រុម ប្រទេសជាតិបានធ្លាក់ ចូលជ្រៅក្នុងសង្គ្រាម រាំរៃមិនមានការអ ភិវឌ្ឍន៍អ្វីសោះ។
ចំនុចទាំងអស់នេះហើយ ដែលប្រជាជនគ្រប់វ័យ គ្រប់ស្រទាប់វណ្ណះមាន ការខ្លាចរអារជាមួយ អំពើក្បត់ជាតិ តាមរយៈការធ្វើរដ្ឋប្រហារទំលាក់ រដ្ឋាភិបាលស្របច្បាប់ បែបនេះទៀតឡើយ ។
ជាក់ស្តែងថ្មីៗនេះ ទណ្ឌិតសម រង្ស៊ី បានធ្វើការប្រមាទយ៉ាង ខ្លាំងចំពោះអង្គព្រះមហាក្សត្រ បានបង្ខំអោយព្រះមហាក្ស ត្រដាក់រាជ្យ បានញុះញ៉ុងអោយ កងទ័ពផ្តាច់ខ្លួនចេញពី រដ្ឋាភិ បាលស្រប ច្បាប់ ជាពិសេសបានញុះញ៉ុង អោយប្រជាពលរដ្ឋ ធ្វើការប៉ះបោរប្រឆាំង ជាមួយ រដ្ឋាភិបាលស្របច្បាប់ ទង្វើរទាំងនេះហើយ ជាទង្វើរក្បត់ជាតិ ដែលមិនអាចលើក លែងទោស បានឡើយ៕