ព្រះវិហារ : នាងខ្ញុំឈ្មោះហនពុទ្ធីអាយុ 41 ឆ្នាំរស់នៅភូមិ សេដ្ឋកិច្ចឃុំឈានមុខស្រុកត្បែងមានជ័យខេត្តព្រះវិហារ។
សូមគោរពលោកនាយកនៃអង្គភាពអ្នកសារព័ត៌មានជួយផ្សព្វផ្សាយទាក់ទិនទៅនឹង មន្ត្រីនគរបាលឈ្មោះកែវស៊ីវង្ស និងប្រពន្ធឈ្មោះ ឈៀងវ វ៉ាន់ណា ដា រស់នៅភូមិបាក់កាំ ឃុំឈានមុខស្រុកត្បែងមានជ័យខេត្តព្រះវិហារ។
សូមជម្រាបផងដែលថាទាំងពីរនាក់ប្ដីប្រពន្ធនេះបានមកពឹងពាក់យើងខ្ញុំឲ្យទៅខ្ចីលុយធនាគារអូរី ឱ្យចំនួន 40 លានរៀល ដើម្បីយកទៅទិញឡាន កាលពីថ្ងៃទី 16 ខែ 3 ឆ្នាំ 2021 ដល់ពេលទៅយកឡាន ពួកគាត់បានចាយលុយហ្នឹងអស់ អត់មានលុយឱ្យថ្លៃឡានគេក៏សូមខ្ចីលុយខ្ញុំចំនួនប្រាំបីពាន់ដុល្លារអាមេរិក បន្ថែមទៀត កាលពីថ្ងៃទី 17 ខែ 4 ឆ្នាំ 2021 …
សូមបញ្ជាក់ថាការទៅខ្ចីលុយធនាគារស្រួលៗនេះនិងការទុកចិត្តចំពោះមន្ត្រីនគរបាលនេះគឺដោយសារតែ លោកកែវស៊ីវង្ស ត្រូវជាកូនប្រសារត្រូវជាបងថ្លៃត្រូវជាប្អូនថ្លៃ ត្រូវជាក្រុមគ្រួសារតែមួយរបស់ជនរងគ្រោះ ។
បន្ទាប់ពីលោកកែវស៊ីវង្ស ទទួលបានលុយតាមចំនួនដែលខ្លួនត្រូវការ មកដល់ពេលនេះ ការប្រាក់ធនាគារអូរីក៏មិនបានបង់ ពីព្រោះប្លង់ប្ដីដែលយកទៅបញ្ចាំធនាគារឬទៅកម្ចីធនាគារអូរីគឺជាប្លង់ដីរបស់ឪពុកម្ដាយ។
នេះបើយោងតាមសម្ដីរបស់ឧបម្ដាយបងប្អូនរបស់លោកកែវស៊ីវង្សដែលត្រូវជាមន្ត្រីនគរបាល.ស្រុកត្បែងមានជ័យ
អង្គភាពអ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅលោកកែវស៊ីវង្ស តែទូរសព្ទខលចូលជាច្រើនដងបន្ទាប់ពីដឹងថាជាលេខទូរសព្ទអង្គភាពអ្នកសារព័ត៌មានយើងក៏បិទទូរសព្ទ។
ជនរងគ្រោះខាងលើស្នើសមដល់លោកឧត្តមសេនីយ៍ទោ សួស សុខ ដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារមេត្តាជួយអន្តរាគមន៍នៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
យោងតាមការស្នើសុំឲ្យផ្សព្វផ្សាយព័ត៌មានអង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងការស្នើសុំ និងសូមរង់ចាំការឆ្លើយបំភ្លឺរបស់លោកកែវស៊ីវង្សគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណសន្តិភាព។