ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅស្រុកកៀនស្វាយ ស្លាប់មនុស្សពីរនាក់ភ្លាមទៅនិងកន្លែង នៅតែរក្សាភាពស្ងៀមស្ងាត់ វគ្គ១

ខេត្តកណ្តាល ÷ករណី គ្រោះថ្នាក់ចរាចរណ៍ កន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខមួយចន្លោះគីឡូម៉ែត្រលេខ 25- 26 ភូមិស្ដៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល នៅតែរក្សាភាពស្ងៀមស្ងាត់។
យោងតាមឯកសារគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងនិងអង្កេតលេខ០១៥/០៣២០២៣.គ.ស.ប.អ.ពចុះថ្ងៃទី 9 ខែមីនាឆ្នាំ 2023 ហត្ថលេខា ខៀវមុត បានឃើញនិងបញ្ជូនមកឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្ងៃទី 15 ខែមីនាឆ្នាំ 2023 ជា.ប្រធានស្ដីទីព្រឹទ្ធសភាអនុប្រធានទី 2 ហត្ថលេខានិងត្រា កិត្តិសង្គហ បណ្ឌិត ទេព ងន។
ករណីខាងលើនេះជនសង្ស័យកំពុងរស់នៅក្រៅសំណាញ់ច្បាប់ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់បាត់បង់ជីវិតទៅហើយ កំពុងរងភាពអយុត្តិធម៌  រីឯលោកព្រំ សំណាង អធិការស្រុកកៀនស្វាយ  កំពុងតែផ្កើន បទបញ្ជា ០០៦ របស់អគ្គស្នងការ នគបាលជាតិ ។
ក្រុមគ្រួសារ ជនរងគ្រោះ សំណូមពរ ដល់ លោក ឧត្តមសេនីយ៍ទោ ឈឿន សុ ចិត្តស្នងការដ្ឋាន នគរបាលខេត្តកណ្តាល  សូមមេត្តា ចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះ។
ក្រុមគ្រួសារជនរងគ្រោះសង្ឃឹមថាឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ចំពោះករណីខាងលើដោយក្តី អនុគ្រោះ និងមានជំនឿជឿជាក់បំផុត។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ផ្សព្វផ្សាយព័ត៌មានតាមការស្នើសុំ របស់ប្រជាពលរដ្ឋ ជនរងគ្រោះ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *