លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារ ព្រមទាំងសហការី បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសិលាអណ្តែត ហៅវត្តចង្ហា

បន្ទាយមានជ័យ÷នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរ:សេនាតូចការពារព្រំដែនទាំង៤ និងសហការី បានធ្វើពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសិលាអណ្តែត(វត្តចង្ហា) នៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ក៏បាននាំនូវយកទយវត្ថុ សម្ភារះប្រើប្រាស់ ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រវស្សា មាន បច្ច័យសរុប១៣.៦៣០.០០០
រៀល អង្ករចំនួន០៩ ការ៉ុង ស្មើ៤៥០គីឡូ ក្រាម មី២៧កេសតូច ទឹកសុទ្ធ ៣៩កេស ទឹកផ្លែឈើ១០កេស ប្រគេនបច្ច័យព្រះសង្ឃ១០អង្គ ក្នុង១អង្គ១០ម៉ឺនរៀល ប្រគេនព្រះគ្រូចៅអធិការ២០ម៉ឺនរៀល, ប្រគេនសម្រាប់ចង្ហាន់ព្រះសង្ឃ ១,០០០,០០០ លានរៀល (មួយលានរៀល), ប្រគេនសម្រាប់ទឹកភ្លើង ១,០០០,០០០ លានរៀល (មួយលានរៀល), ប្រគេនសម្រាប់ព្រះសង្ឃអាពាធ ១,០០០,០០០ លានរៀល (មួយលានរៀល) , ជូនមណ្ឌលសុខភាពចង្ហា ១,០០០,០០០ លានរៀល (មួយលានរៀល), ជូនថវិកាដល់រដ្ឋបាលឃុំ ១,០០០,០០០ លានរៀល (មួយលានរៀល) ,បច្ច័យកសាងក្នុងវត្ត សរុប ៥,៦៣០,០០០រៀល(ប្រាំលានហុកសិបបីមុឺនរៀល) ក្នុងនោះក៏បាននាំអំណោយចែកជូនដល់លោកយាយ លោកតា ក្នុងម្នាក់១នាក់បានសារ៉ុង១ និងថវិការ១ម៉ឺនរៀលផងដែរ។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាន មានមតិសំណេះសំណាលជាមួយព្រះសង្ឃ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ។ ហើយក៏បានជូនពរដល់ លោក លោកស្រី មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ដែលបានចូលរួមបុណ្យ សូមអនុមោទនាយកផលបុណ្យដែលបានធ្វើថ្ងៃនេះ តាមកម្លាំង សុទ្ធារៀងៗខ្លួន ពិសេសសូមឲ្យជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ ឆ្នាំម្តង មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងថ្ងៃទី១៥ជាថ្ងៃបុណ្យភ្ជុំធំ។ គេប្រារព្ធធ្វើបុណ្យនេះឡើងដើម្បីជាការគោរពដឹងគុណនិងឧទ្ទិសកុសផលបុណ្យ ដល់បុព្វបុរសជំនាន់ដើម អតីតយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រះបរមរតនកោដ្ឋ បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *