បាត់ដំបង÷រហូតមកដល់ព្រលប់ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣ នេស្ថានភាពជំនន់ទឹកភ្លៀងស្ទឹងសង្កែ ហាក់បានថមថយទៅវិ ញបន្តិចហេីយ ដែលតាម ស្ថាន ភាពនេះកំពស់ទឹកអាចបន្តស្រកចុះជាបណ្តេីរៗទៀតបេីគ្មានភ្លៀងបន្តធ្លាក់បន្ថែមនៅឯក្បាលស្ទឹង ក្នុងភូមិសាស្រ្ត ស្រុកសំឡូត ទេនោះ។
ក្នុងរយៈពេលពេញមួយថ្ងៃនេះលោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរ បា ល ខេ ត្តបាត់ដំបង បានបន្តដឹកនាំកម្លាំងអន្ត រាគមន៍ចូលរួមសហការជាមួយសម ត្ថកិច្ច អាជ្ញាធរមូលដ្ឋានក្រុងបា ត់ដំបង និងស្រុកឯកភ្នំ ជួយសង្រ្គោះប្រជា ព លរដ្ឋ សត្វចិញ្ចឹមផងទៅកាន់ទីទួលសុវត្ថិភាព បន្ទា ប់ពីប្រជាពលរដ្ឋលោ កទទួលរងផលប៉ះពាល់ដោយទឹក ជំនន់ ទឹកភ្លៀងស្ទឹងសង្កែយ៉ាងគំហុកនារំលងអាធ្រា ត្រនៃរាត្រីថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៣។
ក្រៅពីការអន្តរាគមន៍ជួយសង្រ្គោះ លោកឧត្តម សេ នីយ៍ទោ ស្នងការបាន បញ្ជាដល់កម្លាំងនគរបាលចរាច រណ៍ ធ្វេីការសម្រួលសណ្តាប់ធ្នាប់ចរាចរ ណ៍នៅតាមចំណុចកកស្ទះមួយចំនួន និងដាក់ការហាមឃាត់ចំ ពោះការធ្វេី ចរាចរណ៍នៃរថយន្តធុនធ្ងន់ឆ្លងកាត់ នៅចំណុចដែលមានការលិចលង់ ដេីម្បីចៀសវាង នូវការខូចខាតផ្លូវកាន់ តែធ្ងន់ធ្ងរថែមទៀត ដូច្នេះសូមបង ប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ ចំណុចហាម ឃាត់ទាំង នោះមេត្តាយោ គយល់ ៕