លោកឧត្តម សេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងលោកមេបញ្ជាការរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមរាប់បាត្រ វេរភត្ត គ្រឿងសក្ការៈ បរិក្ខារទាំងឡាយ ថ្វាយព្រះសម្មាសម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ

(បន្ទាយមានជ័យ )÷ ព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ កងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ ដឹកនាំដោយលោកឧត្តម សេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងលោកមេបញ្ជាការរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមរាប់បាត្រ វេរភត្ត គ្រឿងសក្ការៈ បរិក្ខារទាំងឡាយ ថ្វាយព្រះសម្មាសម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ និងឧទ្ទិសមហាកុសលដល់បុព្វការីជន និងញាតិទាំងឡាយក្នុង សង្សាវដ្ត បញ្ចប់កាន់វេនបិណ្ឌទី៣ នៅវត្តសមាធិផល ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះលោកឧត្តម សេនីយ៍ ត្រី បោន ប៊ិន ក៏បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនដល់ព្រះសង្ឃរួមមាន អង្ក១០០គីឡូក្រាម , ទឹកសុទ្ធ ១០យួរ,មី៤កេស ត្រីខ២យួ , ទឹកក្រួច៣កេស បច្ច័យចូលរួមកាន់វេនបិណ្ឌ សរុបចំនួន១០លានរៀល និង៦ពាន់បាត(ប្រាក់ថៃ)។

You might like

Leave a Reply

Your email address will not be published. Required fields are marked *