បាត់ដំបង÷នៅព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៣ នេះលោកឧត្តម សេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរ បាល ខេត្តបាត់ដំបង បានដឹកនាំកង កម្លាំងនគរ បាលចូលរួមជាមួយអាជ្ញា ធរមូលដ្ឋាន សមត្ថកិច្ចពាក់ ព័ន្ធក្នុងការទប់ទឹ ក ជំនន់ដែលកំពុងហក់ឡេីងបង្កនូវការលិចលង់លំ នៅ ដ្ឋាន វត្តអារាម ភូមិកររបស់ប្រជា ពលរដ្ឋក្នុងសង្កាត់មួយចំនួន នាក្រុងបាត់ដំបង។
រហូតមកដល់ពេលនេះស្ថានភាពនៃកំពស់ទឹកក្នុងស្ទឹងសង្កែហាក់មិនទាន់ឃេី ញមានសញ្ញាថមថយនៅឡេី យនោះទេ ដែលបញ្ហានេះសមត្ថកិច្ចនគរ បា លរួមជាមួយអាជ្ញាធរពាក់ព័ន្ធនៅតែបន្តសកម្មភាពជួយសង្រ្កោះ និងទប់ស្កាត់ការហូរច្រោះចូលក្នុងលំនៅដ្ឋានដែលនាំឱ្យមានការលិចលង់ខូខាតទ្រព្យសម្បត្តិ ផល ដំណាំ ៕