ខេត្តកណ្ដាល បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយទាក់ទិននឹងមន្ត្រី ដែលមិនព្រមចូលនិវត្តន៍ គឺឧត្តមសេនីយ៍ត្រីរឹមសារី ជាស្នងការរងខេត្តកណ្ដាល នៅតែបម្រើការងារជាមន្ត្រីនគរបាល តើរឿងនេះនឹងទៅជាយ៉ាងណា
យោងតាមឯកសារដែលក្រុមការងារអ្នកសារព័ត៌មានយើងទទួលបាននិងសូមផ្ញើជូន ទៅឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈសូមមេត្តាជួយត្រួតពិនិត្យ និងបំពេញកិច្ច ក្នុងករណីមន្ត្រីនគរបាល ស្នងការរងខេត្តកណ្ដាលធ្វើការមិនព្រមចូលនិវត្តន៍ យោងតាមច្បាប់ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់កំពុងតែតាមដាន រាល់ការផ្សាយរបស់អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែន ទាក់ទិនទៅនឹងរឿងតន្ត្រីដល់អាយុចូលនិវត្តន៍តែមិនព្រមចូលនិវត្ត កំពុងរត់ការធ្វើសំបុត្រកំណើតថ្មី ដើម្បីបន្តសុពលភាព មានមន្ត្រីខ្លះទៀត មន្ត្រីអនុវត្តច្បាប់តែមិនព្រមគោរពច្បាប់ ។
ការដឹកនាំនាវាសន្តិភាពខ្ពស់ទៅរកគោលដៅ សន្តិភាព គឺជាកាតព្វកិច្ចគឺជាអម្រែករបស់សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តែអ្វីដែលអង្គភាពយើងដកស្រង់យកមកផ្សព្វផ្សាយព័ត៌មាន គឺជាកាតព្វកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធគួរតែមាន ការទទួលខុសត្រូវ ក្នុងនាមរដ្ឋមន្ត្រីនៃស្ថាប័នមួយ ដើម្បីផ្ដល់តម្លាភាព លើកស្ទួយ គ្រប់វិស័យនៃមន្ត្រីរាជការនៅក្នុងក្របខណ្ឌជាតិ រុងរឿងរហូតទៅ។
យុទ្ធសាស្ត្របញ្ចកោណរបស់សម្ដេចធិបតី កំពុងរីកសាយ ទៅលើឆាកអន្តរជាតិជាពិសេសទៅទៀតនោះគឺប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែទទួលភាពកក់ក្តៅ ពីសំណាក់ នាយករដ្ឋមន្ត្រីវ័យក្មេង ដែលមានថាមពលនិងចក្ខុវិស័យដ៏មុតស្រួច.ដូចជាកូនក្រមុំកំពុងតែងខ្លួននៅលើឆាកអន្តរជាតិ ក្នុងការដឹកនាំនាវាសន្តិភាពអរគុណសន្តិភាព។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះបងៗដែលជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មានជំនឿជឿជាក់ថា ឯកឧត្តម ហ៊ុន ម៉ានីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងត្រួតពិនិត្យនៅក្នុងករណីនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ ចំពោះករណីលោកឧត្តមសេនីយ៍ត្រី រឹមសារី ស្នងការរងខេត្តកណ្ដាលមិនព្រមចូលនិវត្តន៍ ឬមួយកៅអីដែលលោកឧត្តមសេនីយ៍អង្គុយ គឺជាកៅអី ប្រាក់ដុល្លារ?
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។