(ខេត្តកំពង់ធំ)៖ ជនង្ស័យ៤នាក់រួមទាំ ងថ្នាំញៀនចំនួន៤កញ្ចប់ធំៗ ស្មើរនិង៤០គីឡូក្រាមត្រូវ បានកម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការរដ្ឋាននគរ បាលខេត្តកំពង់ធំ ដោយមានការសម្រប សម្រួលនិងដឹកនាំដោយផ្ទាល់ពី លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្ត កំ ពង់ធំ រួមដំណើរដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្ត ដោយមានការចូលរួមពី កម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃបាន ចុះឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗ ខ្មែរចំនួន៣នាក់និងជនជាតិថៃ ម្នា១នាក់កាលពីរសៀល ថ្ងៃទី២១ខែតុលាឆ្នាំ២០១៩ នៅលើកំ ណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភោជនីយដ្ឋាន យីហោ រស់ សុខខុម ស្ថិតក្នុងភូមិ សំណាកឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថាជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានចំនួន៤នាក់ក្នុងនោះមានជនជាតិខ្មែរចំនួន៣នាក់និងជនជាតិថៃ១នាក់ហើយទី១ឈ្មោះគន់វណ្ណៈទី២ឈ្មោះសុខប៊ុនសិរីឆៃទី៣ឈ្មោះសាក់សេងសងនិងទី៤ឈ្មោះលីតឹក។
សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថាក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមកម្លាំងឆែកឆេររកឃើញនិងដកហូតបានវត្ថុតាងរួមមានថ្នាំញៀនចំនួន៤កញ្ចប់ធំៗស្មើរនិង៤០គីឡូក្រាមនិងរថយន្តចំនួនចំនួន២គ្រឿងផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីបានបង្រ្កាបបាន ជាក់ស្តែងរួចរាល់ហើយ ជនសង្ស័យរួមវត្ថុ តាងត្រូវបបានកម្លាំង ជំនាញបញ្ជូនមកស្នង ការដ្ឋាននគរបាលខេត្ត កំពង់ធំដើម្បីកសាង សំណុំ រឿងចាត់ការទៅតាម និតិវិធីច្បាប់៕