(បន្ទាយមានជ័យ )÷ នៅព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ កងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ ដឹកនាំដោយលោកឧត្តម សេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោកមេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមរាប់បាត្រ វេរភត្ត គ្រឿងសក្ការៈ បរិក្ខារទាំងឡាយ ថ្វាយព្រះសម្មាសម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ និងឧទ្ទិសមហាកុសលដល់បុព្វការីជន និងញាតិទាំងឡាយក្នុង សង្សាវដ្ត បញ្ចប់កាន់វេនបិណ្ឌទី៤ ឈានចូលវេនទី៥ នៅវត្តចមសុទ្ធាវាស (វត្តស្វាយចាស់) ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះលោកឧត្តម សេនីយ៍ ត្រី បោន ប៊ិន ក៏បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនដល់ព្រះសង្ឃរួមមាន អង្ក១០០គីឡូក្រាម , ទឹកសុទ្ធ ១០យួរ,មី៤កេស ត្រីខ៤យួរ , ទឹកក្រូច០៣កេស បច្ច័យចូលរួមកាន់វេនបិណ្ឌ សរុបចំនួន១០លានរៀល ។