តើលោក យឹមសុគន្ធ ជានរណា?បានជាមានអំណាចរំលោភដីស្រែចម្ការរបស់ប្រជាពលរដ្ឋដែលកាន់កាប់អាស្រ័យផលជាក់ស្ដែងអស់រយះពេលជាង៣០ ឆ្នាំហើយយកទៅចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិខ្លួនផ្ទាល់បានយ៉ាងសុខស្រួល.

ខេត្តកំពត÷ប្រជាពលរដ្ឋ ប្រមាណ ជិតមួយរយគ្រួសារនិងមន្ត្រីរាជការជាច្រើន ពិសេស មេភូមិ អតីតមេភូមិមេឃុំ និងសមាជិកក្រុមប្រឹក្សាភ្ញាក់ព្រឺត គ្រាន់តែបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ហើយភ្លាមនាំគ្នាផ្អើល ព្រោះឃើញគេបិទ ពាក្យសុំចុះបញ្ជីដី និងសេចក្តីជូនដំណឹងរបស់សាលាក្រុង បិទនៅសង្កាត់ហួសកាលបរិច្ឆេទកំណត់ច្រើនថ្ងៃ អំពីការចុះវាស់ដីឲ្យឈ្មោះ យឹម សុគន្ធ នៅសាលាសង្កាត់ព្រែកត្នោត ដែលមានការចុះហត្ថលេខារបស់អាជ្ញាធរថ្ងៃខែឆ្នាំតែមួយ គឺថ្ងៃទី២២មិថុនា២០២៣ លើដីជាង៣០០ហិចតា និងគំនូរបង្ហាញរាងដី របស់មន្ត្រីជំនាញក្រោយ ស.ជ.ណ របស់សាលាក្រុង៧ថ្ងៃ ពីលើមេឃ ដោយគ្មានបង្គោលព្រំដីឬដំណាំអ្វីទាំងអស់ ! ទៅគ្រប់លើដីស្រែចំការ របស់ប្រជាពលរដ្ឋជិត១០០គ្រួសារ បាននិងកំពុងអាស្រ័យផល មានដំណាំចាស់ថ្មីពេញដី  អ្នកខ្លះមានទាំងសាលាកបត្រ ក្រុមនិស្សិតបទបញ្ជា០១របស់សម្តេចតេជោហ៊ុនសែនទៀតផង ដែលមានទីតាំងស្ថិតនៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត

ពលរដ្ឋឆ្ងល់ថា! ហេតុអ្វី ចៅសង្កាត់ គង់ ប៊ុនរា និងលោកស្រីអភិបាលក្រុង ងិន ផលរត្ន័ លោក អុិន សេងឃាង ប្រធានភូមិបាលក្រុងបូកគោនិងឈ្មោះ មុត បញ្ញា ចុះហត្ថលេខាលើដីរាស្ត្រ ដែលបាននឹងកំពុងកាន់កាប់អាស្រយ័ផលជាង៣០ឆ្នាំ ខ្លះជាដីកេរ្ត៍ដំណែលតមកតាំងពីដូនតាតើលោកធ្វើនោះដើម្បីអ្វី? ធ្វើប្លង់យកដីចែកគ្នាឬ ជាអំពើរពុករលួយ? ឬក៏ចង់បំផ្លាញប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំ? ប្រការនេះធ្វើឲ្យពលរដ្ឋមិនសប្បាយចិត្ត និងអាជ្ញាធរយ៉ាងខ្លាំ! ទាក់ទងនឹងរឿងដ៏អយុត្តិធម៌ខាងលើ ប្រជាពលរដ្ឋស្នើសុំឲ្យសម្តេចធិបតីហ៑ុនម៉ាណែននាយករដ្ឋមន្ត្រីអាណត្តិថ្មីនាតិកាទី ៧ជួយរាស្ត្រផង ។

ប្រជាពលរដ្ឋបានរំលេចផងដែរថា ការធ្វើប្លង់ដីឲ្យឈ្មោះបុគ្គលខាងលើនោះ មានចំណុចមិនប្រក្រតីជាច្រើនដូចជា ពាក្យសុំចុះបញ្ជីដីដែលបិទប្រកាស ដាក់នៅភូមិចង្ហោនទេ តែជាក់ស្តែង មន្ត្រីភូមិបាលក្រុងបូកគោ ឈ្មោះ  អុិន សេងឃាង និងឈ្មោះ មុតបញ្ញា គូសយកដល់ភូមិព្រែកត្នោត ប្រាស់ចាកអំពីលិខិតបិតប្រកាស នឹងចំណុចជាច្រើនទៀត ដូចជា ទី១ -មិនដឹងថាដីដែលស្នើសុំចុះបញ្ជីនោះ បានមកពីណា ព្រោះមិនមានឯកសារបញ្ជាក់អំពីប្រវត្តិដី  ទី២- សេចក្ដីប្រកាសជូនដំណឹងលើកទីមួយ នោះមានបិទនៅតែសាលាសង្កាត់ព្រែកត្នោត ហួសកាលកំណត់ គឺមិនមានបិទប្រកាសនៅទីតាំងដីទេ ទី៣.ការកសាងប្លង់ដែលមានល្បឿនលឿនហួសពីដែលរដ្ឋបាលបានប្រកាសកំណត់ ទី៤. មន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្ត គេមិនដឹ័ងថាឯកសារនោះចូលនៅថ្ងៃណាខែណា ទី៥-មិនមានការបិទប្រកាស លើកទី២(រយៈពេល១៥ថ្ងៃ) នូវសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ(រូបវ័ន្តបុគ្គល) បើកឱ្យមានការប្តឹងតវ៉ាឬជំទាស់ ហើយអ្វីដែលពិសេសគឺមិនមានកិរិយាកាន់កាប់ដីសោះ។

ជុំវិញករណីខាងលើក្រុមការងារអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឈ្មោះយឹមសុគន្ធដែលពលរដ្ឋចោទប្រកាន់ថាបានធ្វើប្លង់រំលោភយកដីស្រែចំការរបស់ពួកគាត់បានឡើយនៅព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២៣នេះដោយគ្មានលេខទូរសព្ទទំនាក់ទំនង។
រីឯលោក គង់ប៊ុនរា ចៅសង្កាត់ព្រែកត្នោតនិងលោកអ៊ិនសេងឃាង ប្រធានការិយាល័យភូមិបាលក្រុងបូកគោភ្នាក់ងារយើងបានធ្វើការទំនាក់ទំនងជាច្រើនដងតាមទូរសព្ទតែមិនមានអ្នកទទួល។ដោយឡែកលោក ស្រីងិនផល រដ្ឋ អភិបាលនៃគណៈអភិបាលក្រុងបូកគោយើងក៏មិនអាចសុំការបកស្រាយបានដែរដោយទូរសព្ទខលចូលលោកស្រីថាជាប់រវល់ ។ចំណែកលោក អ៊ឹងឆាយអ្នកនាំពាក្យសាលាខេត្តកំពតបានបញ្ជាក់ថាបញ្ហាខាងលើនេះសូមឱ្យទៅសួរអភិបាលរងខេត្ត ដែលទទួលបន្ទុកដីធ្លីទៅ។តែយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធខាងលើ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *