ខេត្តកណ្ដាល÷ សេចក្តីប្រកាសពត៌មាន! របស់ប្រជាជាតិស្រឡាញ់សន្តិភាពនៅក្នុងបុរីផ្លាហ្សា Borey Plaza ផ្លូវជាតិលេខ ១
រុក្ខវិថីនាងនួន ម្តុំសហគ្រាសផលិតគ្រឿងញៀនលេខ D11 ២. រូបថតអនុស្សារីយ៍ លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ INDOSIAR
. របាយការណ៍របស់លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនៃអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ចុះថ្ងៃពុធ ១០រោច ខែ បឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៣ គោរពជូន ថ្នាក់ដឹកនាំនគរបាលខេត្ត!
សកម្មភាពនគរបាលខេត្តកណ្តាលនិងនគរបាលស្រុកកៀនស្វាយបង្ក្រាបបទល្មើសផលិតគ្រឿងញៀន តាមបណ្ដោយ ផ្លូវជាតិលេខ ១ ក្នុងបុរីផ្លាហ្សា រុក្ខវិថី នាងនួន ផ្ទះលេខ D11 រួមមានរូបថតជាសន្លឹកនិង ជាវីដេអូ ក្នុងការប្រព្រឹត្តិបទល្មើសជាកស្ដែង ការចាប់យកនិងដកហូតវត្ថុតាងជាក់ស្ដែង
សកម្មភាពវីដេអូបញ្ជួនជាជនសង្ស័យទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលនិងដីកាបង្គាប់ឲ្យឃុំខ្លួន (xxx) !
យោងតាមឯកសារខាងលើមេឧក្រិដ្ឋជនគ្រឿងញៀនជនជាតិវៀតណាមចំនួន 3 នាក់ដែលត្រូវបានចាប់ខ្លួន តើតុលាការខេត្តកណ្ដាលកាត់ទោសយ៉ាងណាវិញ?
បើយោងតាមសេចក្តីសម្រេចរបស់តុលាការ កាត់ទោសមេឧក្រិដ្ឋជន ជនជាតិឡាវត្រូវកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត តើជនជាតិវៀតណាមទាំងបីរូបនេះ ទាំងដឹកជញ្ជូននិងផលិតគ្រឿងញៀន តើតុលាការត្រូវកាត់ទោសបែបណា មិនតែប៉ុណ្ណោះជនជាតិវៀតណាមដែលមានប៉ាស្ព័រជាសញ្ជាតិខ្មែរដែលហៅថាលិខិតឆ្លងដែនខ្មែរ តើស្ថាប័នមួយណាជាអ្នកទទួលខុសត្រូវ។
សូមរំលឹកផងដែរថាឧក្រិដ្ឋជនឆ្លងភពដែលជាជនជាតិវៀតណាម 3 រូបនេះ ត្រូវមានទោសទាន់បែបណា សូមថ្នាក់ដឹកនាំមេត្តាពិនិត្យសារឡើងវិញ វត្ថុតាងបទល្មើសជាក់ស្ដែងមានពេញដៃតែអ្វីដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត ពេលទៅដល់ដៃតុលាការស្រាប់តែជ្រុះតាមផ្លូវបាត់អស់។
យោងតាមឯកសាររបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមដែលខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់ បំពេញកាតព្វកិច្ចយ៉ាងពេញទំហឹង ដែលជាស្នាដៃរបស់លោព្រំ សំណាង កអធិការស្រុកកៀនស្វាយ ក្នុងការបំពេញកាតព្វកិច្ចករណីកក្រើកមេឃរំជួយដីទាក់ទិនទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀន របស់ជនជាតិវៀតណាមបីនាក់ ពេលដែលបញ្ជូនសំណុំរឿងទៅតុលាការបែរជាកែប្រែទៅជារឿងព្រហ្មទណ្ឌទៅវិញ។
តើវាំងនន្តខ្មៅឧក្រិដ្ឋជនផលិតគ្រឿងញៀននៅស្រុកកៀនស្វាយ របស់ជនជាតិវៀតណាម នៅតែរក្សាភាពស្ងៀមស្ងាត់យ៉ាងនេះឬ?
នីតិកាលទី 7 ឆ្នាំ 2023 អង្គភាពអ្នកសារព័ត៌មានយើង សូមផ្ញើ ការនឹករលឹកដល់លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល តើគិតយ៉ាងណាវិញ
អង្គភាពអ្នកសារព័ត៌មានយើងមានជំនឿជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញរក្នុងការត្រួតពិនិត្យ រឿងជនជាតិវៀតណាមដែលជាមេខ្មោងផលិតគ្រឿងញៀនដោយក្តីអនុគ្រោះ។
ជាពិសេសទៅទៀតនោះសូមគោរពជូនដល់ឯកឧត្តម នេត សាវឿន.ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិបង្រ្កាបបទល្មើសគ្រឿងញៀន សូមមេត្តាចាត់ប្រធានការចំពោះមន្ត្រីពុករលួយមួយចំនួន ដែលធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំ ដែលមានសម្ដេចអធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។