តើ វាំងននខ្មៅ នៅពីក្រោយសម្លាប់ ជនជាតិ វៀតណាមនៅថ្ងៃទី២៩ កក្តដាឆ្នាំ២០២៣ គឺជាអ្វី

រាជធានីភ្នំពេញ÷សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ១០នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបាញ់ សម្លាប់ជនជាតិវៀតណាម នៅកណ្តាលរាជធានីភ្នំពេញនំពេញ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យស្រីប្រុសចំនួន១០ នាក់ ពាក់ពន្ធករណីឃាតកម្ម បាញ់សម្លាប់មនុស្ស នៅរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យទាំង១០ នាក់នោះមានជនជាតិវៀតណាមចំនួន៩ នាក់និង ខ្មែរម្នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់ ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន៖

១.LE THI BICH NGOC ភេទស្រី អាយុ៣៤ ឆ្នាំ ជនជាតិវៀតណាម

២.NGUYEN CAO DUTY ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិវៀតណាម

៣.ឈ្មោះ VU THI VUONG ភេទស្រី អាយុ២៩ ឆ្នាំ ជនជាតិវៀតណាម

៤.ឈ្មោះ PHAM THU MY TEAM ភេទស្រី អាយុ២៥ ឆ្នាំ ជនជាតិវៀតណាម

៥.ឈ្មោះ PHAM THI MY TOAN ភេទស្រី អាយុ៣១ ឆ្នាំ ជនជាតិវៀតណាម

៦.ឈ្មោះ NGUYEN DUY TAN ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិវៀតណាម

៧.ឈ្មោះ ឯក សុវណ្ណា ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ

៨.ឈ្មោះ វ៉ាន់ ឡុង ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិវៀតណាម

៩.ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិវៀតណាម

១០ឈ្មោះ សុខ យ៉ា ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិវៀតណាម ។

បើតាមសមត្ថកិច្ច បើទោះបីជាជនដៃដល់នៅមិន ទាន់ត្រូវបានចាប់ខ្លួនយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចរំពឹងថា មិនយូមិនឆាប់ជនសង្ស័យជាជនដៃដល់ប្រាកដជាចូលអន្ទាក់របស់សមត្តកិច្ចជាក់ជាមិនខាន ។

សូមជម្រាបថា កាលពីវេលារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២ ៣ មានករណីឃាតកម្មមួយបានកើតឡើង បានកើតឡើងនៅចំណុចលើផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេង កង រាធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាប្រមាណ៧ទៅ៨នាក់ ជិះរថយន្ត១ គ្រឿង និងម៉ូតូ១គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីចំនួន២ ដើម។ក្រុមជនសង្ស័យបានបាញ់ទៅលើជនរងគ្រោះឈ្មោះ ង្វៀន ទុនហ៊ុង អាយុ៣៧ ឆ្នាំ ជនជាតិវៀតណាម បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ កម្លាំងសមត្តកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់និងបើកការស្រាវជ្រាវ និងឈានដល់ការបង្រ្កាប ចំនួន២ទីតាំងផ្សេងគ្នា ។ ទីតាំងទី១ នៅចំណុចសណ្ឋាគារសូផៃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  និងទីតាំងទី២ស្ថិតនៅខុនដូរហាយលេន ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនោះកម្លាំងសហការបានចុះទៅដល់មូលដ្នានស្រុកចន្ទ្រា ខេត្តស្វាយរៀង ដើម្បីតាមប្រមាញ់ស្វែងរកចាប់ខ្លួនក្រុមជនជាឃាតករ  ដែលតាមប្រភពព័ត៌មានឲ្យដឹងថា ជនដៃដល់កំពុងព្យាយាមរកច្រកចេញទៅក្រៅប្រទេស ។

ប្រតិបត្តិការដំបូងកម្លាំងសមត្ថកិបានឃាត់ខ្លួនមនុស្សមួយចំនួន លុះនៅពេលនាំយកទៅធ្វើការសួរសមត្ថកិច្ចរកឃើញថា មានមនុស្ស១០ នាក់ ពាក់ពន្ធករណីបាញ់ប្រហារនោះ ហើយសមត្ថកិច្ចក៏បានដកហូតរថយន្តចំនួន៣ គ្រឿង ម៉ូតូ១ គ្រឿង អាវុធខ្លី២ ដើម បង់២ គ្រាប់ចំនួន៥ គ្រាប់ ថ្នាំគ្រាប់ពណ៌ខៀវ និងម្សៅស មួយចំនួនសង្ស័យសារធាតុញៀន និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ គ្រឿង ផងដែរ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌបានបង្ហើបឲ្យដឹងទៀតថា ក្នុងចំណោមមនុស្សប្រុសស្រីជាង១០ នាក់ មាន១១ នាក់ឃាត់ខ្លួននៅសណ្ឋាគារ សូផៃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយមានតែ២នាក់ទេ ពាក់ពន្ធការចូលរួមក្នុងអំពើឃាតកម្ម តែជនសង្ស័យមិនទាន់សារភាពឲ្យបានគ្រប់ជ្រុង ជ្រោយ អំពីសកម្មភាពដែលពួកគេប្រព្រឹត្តិនោះដែរ ។

បេសកកម្មយ៉ាងក្តៅគគុកនោះ នារសៀលថ្ងៃទី៣១ ខែកក្កដា សមត្តកិច្ចបានបន្តប្រតិបត្តិការស្រាវជ្រាវ រកឃើញរថយន្តម៉ាកឡិចសីស NTX ៣០០ មួយគ្រឿងដែលជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព បានយកទៅលាក់ទុកនៅតំបន់អ្នកលឿងត្រើយខាងកើត ខណៈដែលម្ចាស់រថយន្តកំពុងគេចខ្លួននៅឡើយ ហើយរថយន្តនោះត្រូវបានសមត្តកិច្ចនាំយកមកកាន់នាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តស្វែងរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

នេះ ជារបាយការណ៍ របស់មន្ត្រីជំនាញ ដែលខំប្រឹងប្រែង ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ។

សូមបញ្ជាក់ផងដែរថានេះគ្រាន់តែជាការរំលឹករបស់អង្គភាពអ្នកសារព័ត៌មានយើងដែលបានដកស្រង់ព្រឹត្តិការណ៍ នៃភាវកម្មគ្រឿងញៀន របស់ជនជាតិវៀតណាម អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *