ជនជាតិខ្មែរម្នាក់ត្រូវសម្តកិច្ចថៃឃាត់ពាក់ព័ន្ធនឹងការនាំលុយជាង១៣ លានបាតបម្រុងឆ្លងដែនចូលមកកម្ពុជាត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន

ប្រទេសថៃ=ប្រភពពីប្រទេសថៃ ជនជាតិខ្មែរម្នាក់ដែលមានស្រុកកំណើតនៅខេត្តព្រៃវែងត្រូវបានក្រុមតម្រួតថៃធ្វើការឃាត់ខ្លួននៅក្បែរព្រំដែនខណៈដែលជនជាតិខ្មែររូបនេះបម្រុងនាំលុយខ្មៅដែលជាលុយពាក់ព័ន្ធនឹងការឆរបោកតាមប្រព័ន្ធអនឡាញឆ្លងដែនចូលមកកម្ពុជា។
យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកមួយចំនួនបានបញ្ជាក់ថាបច្ចុប្បន្នទាំងនៅទឹកដីកម្ពុជាក៏ដូចជានៅទឹកដីថៃសមត្ថកិច្ចទាំងសងខាងកំពុងធ្វើការរឹតបន្តឹងនិងស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធនឹងបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញដែលករណីនេះគឺកំពុងកើតឡើងយ៉ាងក្តៅគគុកដែលមុខសញ្ញាភាគច្រើនជាជនបរទេសហើយករណីខ្លះក៏ត្រូវបានសមត្ថកិច្ចបំបែកសំណុំរឿងបានដែរ។
ជុំវិញបញ្ហានេះកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ កម្លាំងតម្រួតថៃបានធ្វើការឃាត់ខ្លួនជនជាតិខ្មែរម្នាក់ដែលមានឈ្មោះ លឹម សារុន ភេទប្រុស អាយុ ៤១ ឆ្នាំមានដើមកំណើតនៅខេត្តព្រៃវែង កាន់ប៉ាស្ព័រលេខ N02 11 6387 ដែលការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ៩ ព្រឹកក្នុងបរិវេណចំណតរថយន្តក្បែរផ្សាររោងក្លឿ ស្ថិតក្នុងស្រុកអារញ្ញប្រាថេតខេត្ត ស្រះកែវ ដោយនៅជាប់នឹងខ្លួនសមត្ថកិច្ចថៃរកឃើញប្រាក់បាតប្រភេទ ក្រដាស់ប្រាក់៥០០ បាតនិង ក្រដាស់ប្រាក់១.០០០ បាតដែលគេដាក់ក្នុងសាក់កាដូស្ពាយខ្នងសរុបជាទឹកប្រាក់ចំនួន ១៣.៥០០.០០០ បាត ដែលលុយទាំងនេះគឺសមត្ថកិច្ចតាមស្រាវជ្រាវជាយូរមកហើយពាក់ព័ន្ធនឹងការឆរបោកតាមប្រព័ន្ធអនឡាញ។
នៅចំពោះមុខសមត្ថកិច្ចបុរសរូបនេះបានសារភាពថារូបគេត្រូវបានឈ្មោះភ័ក្រជាជនជាតិខ្មែរជួលឲ្យមកទទួលយកលុយពីជនជាតិថៃដែលជាអ្នកដើរដកលុយតាមធនាគារ ដោយរូបគេជាអ្នកស៊ីឈ្នួលស្ពាយលុយពីទឹកដីថៃចេញមកកម្ពុជានឹងយកទៅប្រគល់ឲ្យឈ្មោះភ័ក្រ នេះវិញគឺបានប្រាក់កម្រៃក្នុងមួយខែ ១ ម៉ឺនបាត ហើយការធ្វើរបៀបនេះគឺខ្លួនទើបតែចាប់ផ្ដើមនាដើមខែសីហា ឆ្នាំ ២០២៣ នេះឯងដោយក្នុងមួយលើកមួយលើកគឺមានទឹកប្រាក់ចាប់ពី ១០ លាន ទៅ ២០ លានបាត លើកលែងតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យប៉ុណ្ណោះដែលខ្លួនត្រូវសម្រាកព្រោះធនាគារមិនធ្វើការ។
ជុំវិញលុយខ្មៅទាំងនេះសមត្ថកិច្ចថៃបានបង្ហើបថាក្រោយពីធ្វើការស៊ើបអង្កេតក្នុងរឿងនេះគឺអាចពាក់ព័ន្ធជាមួយនឹងជនជាតិថៃនិងអតីតប្រធានធនាគារមួយរូបហើយក៏មានជនជាតិចិនផងដែរដែលពួកគេរួមសហការគ្នាធ្វើការឆរបោកតាមប្រព័ន្ធអនឡាញដែលក្នុងនោះភាគីថៃបានរកឃើញសៀវភៅបញ្ជីខ្មៅចំនួន ១០ ក្បាលផងដែរសម្រាប់ឲ្យជនជាតិថៃដើរដកលុយតាមធនាគារដើម្បីបញ្ជូនឆ្លងដែនមកកម្ពុជាដែលបច្ចុប្បន្នសមត្ថកិច្ចថៃកំពុងបើកការស្រាវជ្រាវយ៉ាងក្តៅគគុកលើករណីនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *