បាត់ដំបង÷ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងលោកជំទាវ ណៃ រតនី បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ កាន់បិណ្ឌវេនទី៨ នៅវត្ដសាមគ្គីរស្មី(ហៅវត្តទួលដូនប៉ុក) ស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
នាក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ និងលោកជំទាវ បានប្រគេនទេយ្យទានដល់ព្រះសង្ឃនូវបច្ច័យ គ្រឿងឧបភោគ និងបរិភោគ រួមមានបច្ច័យកសាងវត្ដចំនួន៤,០០០,០០០រៀល បច្ច័យប្រគេនព្រះសង្ឃ តាជី យាយជី ១,៨២០,០០០រៀល អង្ករចំនួន២៥០ គីឡូក្រាម, ទឹកសុទ្ធចំនួន១២កេស,ទឹកផ្លែឈើ ចំនួន៥ កេស, ត្រីខចំនួន៤ កេសធំ, មីចំនួន២១ កេស, ប្រេងឆាចំនួន១០លីត, ទឹកត្រីចំនួន៥យួរ,ទឹកស៊ីអ៉ីវចំនួន៥យួរ,ម៉ាស៊ូតចំនួន៣០លីត, M150 ចំនួន៥ កេស,ស្លាដក់៤,ទឹកក្រូចដបធំចំនួន ២យួរ។