លោកឧត្តមសេនីយ៍ទោ សាត គឹមសាន និងលោ កស្រីជាភរិយា ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលចំ ណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងព្រម ទាំងពុទ្ធបរិស័ទ្ធអញ្ជើញឆ្លងពិធីបុណ្យកាន់បិណ្ឌទី៩នៅវត្តស្វេតឆត្រ័កុញ្ជរជ័យ ហៅវត្តដំរីស

បាត់ដំបង÷នៅព្រឹកថ្ងៃអាទិត្យ៩រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ច ស័ក ព.ស .២៥៦៧ ត្រូវនឹងថ្ងៃទី៨ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រីជាភរិយា ព្រមទាំងថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលចំណុះស្នងការដ្ឋានរួមទាំងក្រុមគ្រួសារ និងពុទ្ធបរិ ស័ទ្ធ ជិត ឆ្ងាយ បានអញ្ជើញចូលរួមក្នុងកម្មវិធីឆ្លង បុណ្យ កាន់បិណ្ឌវេណទី៩នៅបរិណវត្ត ស្វេតឆត្រ័កុ ញ្ជរជ័យ ហៅវត្តដំរីស ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វា យប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការចូលរួមកាន់វេណបិណ្ឌតាមប្រពៃណីជាតិខ្មែរ នៅ ទីអារាមនេះ ត្រូវបា ន ថ្នាក់ដឹកនាំស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ទទួលវេនជារៀង រាល់ឆ្នាំត រៀងមក តាំងពីពេលមុនរហូតដល់ពេលបច្ចុប្បន្ន ដែលនៅក្នុងការចូលរួមនេះ ថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាលទាំងអស់បានចូលរួមនូវបច្ច័យនិងទេយ្យវត្ថុ ព្រម ទាំង គ្រឿងបរិក្ខាផ្សេងៗ ដើម្បីវេរ ប្រគេនចំ ពោះព្រះសង្ឃដែលគង់ចាំព្រះវង្សាអស់កាលត្រី មាសនៅទីអារាមនេះ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះក៏សូមចែករំលែកនូវកុសល ផល បុណ្យដែលកេីតឡេីងនាឱកាសថ្ងៃនេះ បានចំណែកស្មេីៗគ្នាដល់កងកម្លាំងនគរបាលនិងក្រុមគ្រួ សារទាំងអស់ដែលមិន បានមកចូលរួមដោយផ្ទាល់ត្បិតជាប់បំពេញភារកិច្ចនៅទីជិត ទីឆ្ងាយសូមអនមោទនា ទទួល យកនូវចំណែកបុណ្យកុំបីអាក់ខាន សម្រាប់ផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ ព្រមទាំង ញាតិក្នុងសង្សាវដ្ឋនិងសូមបានប្រកបដោយសុខភាព ល្អ ប្រាជ្ញាភ្លឺថ្លា សូមមានសុភមង្គលក្នុងក្រុមគ្រួសារនិងទទួលបានជោគជ័យគ្រប់ភារកិច្ចនិងមុខរបររកទទួលទាន។

ម៉្យាងទៀតពិធីនាថ្ងៃនេះគឺដើម្បីឧទ្ទិសកុសលផលបុណ្យដែលកើតអំពី សេចក្តីជ្រះថ្លាជូនចំពោះដួង វិញ្ញាណក្ខន្ធ នាយ នាយរង និងមន្រ្តីនគរបាលជាតិ រួមទាំងអតីតមន្រ្តីនគរបាលជាតិផង ដែលលោកបាន ពលី និងមរណៈនាពេលកន្លងទៅជាយូរ មកហើយ និងទាំងពេលថ្មីៗនេះក្នុងបុព្វហេតុជាតិ មាតុ ភូមិកម្ពុជា បុព្វហេតុសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ សូមដួងវិញ្ញាណក្ខន្ធ លោកអ្នកទាំងអស់នោះ បានទទួល យកនូវចំណែកបុណ្យបានស្មើៗគ្នានិងយោនយោគកំណេីតនៅក្នុងសុគតិភពកុំបីអាក់ ខានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *