ភោជនីយដ្ឋានហាងយីភីហ្គួ របស់ជនជាតិ ចិនត្រូវអគ្គិភ័យឆាបឆេះសង្ស័យផ្ទុះសេខ្សែ ភ្លើង នៅភូមិអូរតាពុកក្រោម,ក្រុងប៉ៃលិន

ខេត្តប៉ៃលិន÷តាមប្រភពពីសមត្តកិច្ចជំនាញមូលដ្ឋានសង្កាត់ទួលល្វាបានឱ្យ
ដឹងថា÷នៅវេលា ម៉ោង ០៩និង០០នាទី ថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃ ទី ០៨ ខែ តុលា ឆ្នាំ ២០២៣ មានករណីភ្លើងឆេះ ភោជនីយដ្ឋាន យីភី ហ្គួ ០១កន្លែងនៅចំណុចភូមិអូរតាពុកក្រោម សង្កាត់ ទួលល្វា ក្រុង/ ខេត្តប៉ៃលិន។
-ម្ចាស់ហាង ឈ្មោះ Luo XIAOBING ភេទ ស្រី អាយុ ៤៦ ឆ្នាំ ជនជាតិ ចិន,

សមត្ថកិច្ចជំនាញបានបន្តថា÷ករណីឆេះបណ្តាលមកពីផ្ទុះសេខែ្សរភ្លើង។
ការខូចខាត៖
អាគារចំនួន ០១ ខ្នង់ ទំហំ ២០x៦០ ខូចខាត ចំនួន ៣០%
ខូចខាតគ្រឿងទេសមួយចំនួន បេីគិតជាប្រាក់ ប្រហែលជា ៨០០០$ ការចេញអន្តរាគមន៍ជួយសង្គ្រោះកម្លាំងការិយា
ល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំកម្លាំង ដោយលោក វរសេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរង ផែនការងារគ្រប់គ្រង់អាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានចេញរថយន្តចំនួន ០៣គ្រឿង សហការជាមួយកម្លាំងវេនប្រចាំបញ្ជា កម្លាំងអធិការក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលល្វា ។ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត។
ភ្លើងត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង ០៩និង៤០នាទី ថ្ងៃខែឆ្នាំដដែល។
ដោយ÷ស.សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *