យុវជនប្រុសស្រី២នាក់ ត្រូវរថយន្តកិនស្លាប់ យ៉ាងអាណោចអធម៌

(ភ្នំពេញ)៖ យុវជនប្រុសស្រី២នាក់ សង្ស័យជិះម៉ូតូទាក់ ដៃចង្កូតគ្នា បណ្តាលអោយដួល ខ្ទាត់មនុស្សចូលកង់រថយន្ត កុងតឺន័រខាងក្រោយ កិនស្លាប់គួរឲ្យ អាណោចអធម៌ ហេតុការ បង្កឲ្យមាន ការភ្ញាក់ផ្អើលកាល​ ពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយ ផ្លូវវ៉េងស្រេង ត្រង់ចំណុចខាងលិចស្តុប ទួលពង្រប្រមាណ ១០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

សពរងគ្រោះទី១មានឈ្មោះ ហ៊ន់ គឹមហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ឯកជន យាមនៅផ្លូវកម្ពុជាក្រោម  ស្នាក់នៅបន្ទប់ជួល ជិតសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ និងមានស្រុកកំណើត នៅភូមិប៉ាក់ព្រី  ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង  (ស្លាប់បាក់ក ជាអ្នកឌុប) ។

ចំណែកអ្នកជិះខាងក្រោយ មានឈ្មោះ ខេង លក្ខណា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ អាស្រ័យដ្ខាន នៅផ្ទះលេខ២៤៤ ផ្លូវលំ សាមគ្គី  ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង (ស្លាប់កិនបែកក្បាលនិងខ្លួនខ្ទិច) ។ អ្នកទាំងពីរជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HO.5624 ។ រីឯរថយន្ត កុងតឺន័រ ដែលកិនជន រងគ្រោះបាន បើក រត់បាត់ស្រមោល។

យោងតាមប្រភពពី កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ យុវជន ប្រុសស្រី២នាក់ជិះម៉ូតូហុងដា ប៊ិត ធ្វើដំណើរតាម បណ្តោយផ្លូវវេងស្រេង ទិសដៅ ពីកើតទៅ លិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុច កើតហេតុខាងលើបានទាក់ ដៃចង្កូតម៉ូតូមួយ គ្រឿងទៀតមិនចាំម៉ាក ធ្វើដំណើរស្របគ្នា បណ្ដាលឲ្យដួលចូលកង់រថយន្ត កុងតឺន័រ កិចចំពាក់ កណ្ដាលខ្លួនស្លាប់ភ្លាមៗទាំងពីរនាក់។

រីឯរថយន្តកុងតឺន័រដឹង ថាកិនមនុស្សស្លាប់ហើយ ក៏ព្យាយាមបើករត់ចេញពីកន្លែង កើតហេតុ បាត់ស្រមោល  ចំណែកឯម៉ូតូម្ខាងទៀតបាន បើកចេញពីកន្លែងកើត ហេតុទៅបាត់ផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានទាក់ទងជំនាញចុះវាស់ វែងយកម៉ូតូរងគ្រោះទៅរក្សា ទុកនៅអធិការដ្ឋានខណ្ឌពោធិ៏ សែនជ័យរងចាំសាច់ញាតិ​ មកទទួលយកនៅពេលក្រោយ  ចំណែសាកសពជនរង គ្រោះទាំងពីរនាក់សមត្ថកិច្ច ធ្វើកំណត់ហេតុរួចប្រគល់អោយ សាច់ញាតិយកទៅស្រុក កំណើតធ្វើបុណ្យតាមប្រពៃណី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *