(ខេត្តកំពត)៖ នៅរសៀល ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានអញ្ជើញជា អធិបតីក្នុងពិធីបើក ការដ្ឋានសាងសង់ផ្លូវ បេតុងអាមេ ប្រវែង ៤០៥ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ងិតនៅភូមិកំពង់ បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
សមាសភាពបាន អញ្ជើញចូលរួម ក្នុងពិធីនេះរួមមាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបីប្រភេទ នាយកទីចាត់ការ ប្រធាន អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋក្នុងក្រុងកំពត សរុប ៣៥០នាក់។
ក្នុងឱកាសនេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការបើកការដ្ឋាន សាងសង់ផ្លូវ១ខ្សែនេះ គឺអនុវត្តតាមផែន ការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំ ពេញ តម្រូវការរបស់ប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមក តែង តែជួបការលំបាក និងរួមចំណែកកែ លម្អសោភណ្ឌភាពក្នុង ក្រុងយើងផងដែរ។
ព្រមជាមួយនេះ លោកអភិបាលខេត្ត ក៏បានឯកភាព និងវាយតម្លៃខ្លស់ចំពោះ សមិទ្ធផលទាំង ឡាយ ដែលរដ្ឋបាលក្រុង កំពតសម្រេចបាន ដែលកើតចេញពីការរួប រួមសាមគ្គីគ្នារវាង ថ្នាក់ដឹក នាំ មន្ត្រីរាជការក្រុង-សង្កាត់ទាំង៥ ពិសេសការចូលរួម និងសហការបានល្អ របស់បងប្អូនប្រជា ពលរដ្ឋទាំងអស់។
ជាមួយនេះ លោកក៏បានផ្តាំផ្ញើដល់ ក្រុមហ៊ុនទទួលម៉ៅការ សាងសង់ត្រូវធានាឲ្យ បានតាមបទ ដ្ឋាន បច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់យូរអង្វែង ហើយត្រូវបញ្ចប់ការ សង់តាម ផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំង អស់ត្រូវដើរតួនាទី ជាអ្នកត្រួតពិនិត្យ គុណភាពផ្លូវឲ្យ បានហ្មត់ចត់បំផុត និងបានស្នើដល់ ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការ និងយោគ យល់ អធ្យាស្រ័យ ប្រសិនបើមានផលប៉ះ ពាល់ដោយប្រការណាមួយ ដោយសារពិបាក ធ្វើដំ ណើរ ក្នុងរយះពេលសាង សង់ផ្លូវបេតុងមួយខ្សែនេះ៕