(ខេត្តកែប)៖ នៅសណ្ឋាគារ សង្គហមិត្តគយ នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ នេះសាខា ពន្ធដារខេត្តកែប សហការជាមួយ រដ្ឋបាលខេត្ត បានរៀបចំសិក្ខាសា លាផ្សព្វផ្សាយ ស្តីពីពន្ធប្រ ថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លី មិនបានប្រីប្រាស់ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោម អធិបតីភាព លោកអ៊ុកថាអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាលខេត្តកែប និងមានការអញ្ចើ ញចូលរួមពីសំណាក់ លោក ប្រធានសាខា ពន្ធដាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រី តំណាងមន្ទីរអង្គ ភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីសាខាពន្ធដា និងតំណាងវិស័យ ឯកជនពាក់ ព័ន្ធសរុបចំនួន ២៧០នាក់។
បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍ របស់លោក អៀង ក្អូន ប្រធានសាខាពន្ធដារខេត្ត រួចមក លោក អ៊ុក ថា អភិបាលរងខេត្ត ក៏បានធ្វើការកោត សរសើរចំពោះ សាខាពន្ធដារខេត្ត ដែល ជាប្រតិបត្តិករមួយដ៏ សំខាន់របស់ខេត្ត ក្នុងការប្រមូលនូវ ថវិកាពន្ធដាជូនជាតិ រយះពេល កន្លងមកនេះ។
លោក អ៊ុក ថា ក៏បានលើកឡើង នូវចំណុចមួយចំនួន ដែលជាបញ្ហារបស់ បងប្អូនជាម្ចាស់ អច លនទ្រព្យ ហើយខេត្តបានកំពុង ធ្វើការដោះស្រាយផងដែរ។
ក្នុងនោះលោកក៏បាន បញ្ជាក់ផងដែរ អំពីការរៀបចំធ្វើពន្ធ ប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ នៅតាមបណ្តាក្រុង ស្រុក ដើម្បីឲ្យប្រជាពល រដ្ឋបានដឹងអំពី គោល ការណ៍ច្បាប់របស់ រាជរដ្ឋាភិបាល សំរាប់បង់ពន្ធលើ អចលនទ្រព្យ និងបម្រើដល់ អត្ថប្រ យោជន៍លើការ ងារគ្រប់គ្រង និងបង់ពន្ធអចល ទ្រព្យនាពេលអនាគត។
ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានលើកនូ វបទពិសោធន៍ល្អៗមួយចំនួន ដើមី្បឲ្យអង្គ សិក្ខា ធ្វើការឆ្លុះបញ្ចាំង ទៅលើការងារបង់ ពន្ធអចលនទ្រព្យនៅ តាមមូលដ្ឋាន ទាំងដីធ្លី មាន ប័ណ្ណ កម្មសិទ្ធិ និងមិនមានប័ណ្ណកម្មសិទ្ធិ និងប័ណ្ណកាន់កាប់ គឺត្រូវតែទៅបំពេញ កាតព្វកិច្ច ក្នុងការបង់ពន្ធ ទៅតាមការ កំណត់របស់រដ្ឋ។
លោក អ៊ុក ថា ក៏បានអំពាវនាវឲ្យអាជ្ញាធរក្រុង ស្រុក ធ្វើការផ្សព្វផ្សាយ នៅច្បាប់គ្រប់គ្រងដីធ្លី ងាយស្រួលក្នុងការធ្វើ កម្មសិទ្ធិជាលក្ខណៈ ប្រព័ន្ធ ព្រមទាំងជម្រុញ ដល់ប្រជាពលរដ្ឋ និង ម្ចាស់ អចលនទ្រព្យទាំងអស់ ឲ្យចូលទៅបង់ពន្ធ នៅសាខាពន្ធដារខេត្ត។
ជាមួយនេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញប្រកាស ស្តីពីការ កំណត់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធិ ឬ សិទ្ធិកាន់កាប់ អចលនទ្រព្យ ជាពិសេសដើមី្បពង្រឹង ការប្រមូលចំណូល ពន្ធលើវិស័យអចលន ទ្រព្យនៅទូទាំងខេត្ត ដែលជាចំណូល ថវិកាថ្នាក់ ក្រោមជាតិ សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើន ថែមទៀត៕