ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកសំពៅលូនឃាត់ ខ្លួនពីបទរក្សារទុក គ្រឿងញៀន ដោយខុសច្បាប់

(ខេត្តបាត់ដំបង)៖ កម្លាំងប្រឆាំងបទល្មើស គ្រឿងញៀននៃអធិការ រដ្ឋាននគរបាលស្រុក សំពៅ លូនសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំសន្តិភាព ចុះបង្ក្រាបករណី គ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនជនសង្ស័យបាន ចំនួន២នាក់កាលយប់ថ្ងៃ ទី២១ខែតុលាឆ្នាំ២០១៩ វេលាម៉ោង២១និង១០នាទី នៅចំណុចក្រុមទី១៥ស្ថិត ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាពស្រុក សំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ ឈ្មោះមន្នីប៊ុនឈួន ហៅម៉ៅភេទប្រុស អាយុ២៩ឆ្នាំនិង ទី២ឈ្មោះនួនភក្ត្រា ភេទប្រុសអាយុ ២៣ឆ្នាំអ្នកទាំងមានទីលំ នៅក្នុងភូមិត្រពាំង ព្រលិតឃុំសន្តិភាពស្រុក សំពៅលូនខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើហើយ កម្លាំងជំនាញឆែកឆេរនិង ដកហូតបានវត្ថុតាង រួមមា នថ្នាំញៀនប្រភេទយ៉ាម៉ា ទឹកកកចំនួន៤កូន ថងទូរស័ព្ទដៃចំនួន១គ្រឿង ម៉ូតូចំនួន១ គ្រឿង និងសម្ភារៈប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។

លោកពេជ្រសារ៉ែនអធិការ ស្រុកសំពៅលូនបានប្រាប់ អោយដឹងថាករណីចុះ បង្ក្រាបនិងឃាត់ ខ្លួន ជនសង្ស័យរួមទាំង គ្រឿងញៀននៅ ចំណុចខាងលើនេះគឺ ទទួលបាលសេចក្តី រាយការពី បណ្តាញភ្ងាក់ងារសម្ងាត់ ដោយមានការស៊ីប អង្កេតដឹងទីតាំងខាង ច្បាស់លាស់ហើយ កម្លាំងជំ នាញរបស់លោក បានធ្វើការចុះបង្ក្រាបនិង ឃាត់ខ្លួនជនសង្ស័យ បានតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាងត្រូវបានកម្លាំង ជំនាញនៃអធិការដ្ឋាន នគរបាលស្រុកសំពៅ លូ នកសាងសុំនុំរឿង បញ្ជូនទៅកាន់ស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *