(ខេត្តបន្ទាយមានជ័យ)៖ កម្មករសំណងម្នាក់ បានស្លាប់ភ្លាមៗ ខណៈពេលបញ្ជូនទៅ កាន់មន្ទី ពេទ្យ បង្អែកក្រុងប៉ោយប៉ែត បន្ទាប់ពីធ្លាក់លើអាគារ កំពស់៤ជាន់ហេតុការ នេះកើតឡើងកាល ពីរសៀលថ្ងៃទី២១ ខែតុលាឆ្នាំ២០១៩ត្រង់ ចំណុចការដ្ឋានមួយ កន្លែងស្ថិតក្នុងភូមិ ក្បាលស្ពាន ១សង្កាត់ប៉ោយប៉ែតក្រុង ប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។
ប្រភពពីកន្លែងកើត ហេតុបានអោយដឹង ថាជនរងគ្រោះមាន ឈ្មោះដើងដំ ភេទប្រុសអាយុ ២៥ ឆ្នាំ ស្នាក់នៅក្នុងភូមិឃុំកើត ហេតុខាងលើមាន ស្រុកកំណើតនៅ ក្នុងភូមិព្រៃស្វាយឃុំ ព្រៃស្វាយ ស្រុកមោង ឫស្សីខេត្តបាត់ដំបង។
ប្រភពខាងលើបានអោយ ដឹងទៀតថាមុនពេលកើត ហេតុជនរងគ្រោះបាន ឡើងទៅលើអាគារ ជាន់ ទី៤ដើម្បីដំឡើងខ្សែរ យោងឥដ្ឋរៀបជញ្ជាំង អាគារស្រាប់តែអន្ទៀ ខ្សែរយោងបានបាក់ ធ្វើ អោយជនរង គ្រោះធ្លាក់ពីលើមក ដីបណ្តាលអោយ រងរបួសធ្ងន់ហើយក៏ បានស្លាប់ភ្លាមៗផង ដែរ ខណៈពេលកម្មកររួមការ ងារបានដឹកបញ្ជូន ទៅកាន់មន្ទីពេទ្យ បង្អែកក្រុងប៉ោយ ប៉ែតដើម្បី ជួយសង្គ្រោះ អាយុជីវិត។
សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត បានប្រាប់អោយ ដឹងថាក្រោយពី កើតហេតុកម្លាំងជំ នាញបានចុះពិនិត្យ និងធ្វើកោសល់ វិច្ច័យពីជំនាញពាក់ ព័ន្ធនិងក្រុមគ្រូពេទ្យ ហើយសពត្រូវ បាន ប្រគល់ឲ្យគ្រួសារនិង សាច់ញាតិដឹក ទៅលំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕