ខេត្តបាត់ដំបង៖នៅថ្ងៃសៅរ៍១៤កើតខែអស្សុជឆ្នាំថោះបញ្ចស័កព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ខែតុលាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនគរបាល សហការជាមួយសមត្ថកិច្ច អាជ្ញា ធរពាក់ព័ន្ធ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុ ណ្យអុំទូក នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង។
ពិធីចាប់ផ្តេីមជាផ្លូវការនៃការប្រកួតប្រជែងការប្រ ណាំងទូកថ្ងៃដំបូងនេះ កត់សម្គាល់ឃេីញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អញ្ជេីញចូលរួមទស្សនាយ៉ាងច្រេីនកុះករ ហេីយទិដ្ឋភាពនៃការការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជា ពលរដ្ឋអញ្ជេីញមកកំសាន្ត ប្រកបដោយសុខសុវត្ថិ ភាព ។
សង្ឃឹមថាថ្ងៃស្អែកជាថ្ងៃចុងក្រោយនៃការប្រកួត បងប្អូននឹងអញ្ជេីញមកចូលរួមកំសាន្តសប្បាយរហូតចប់កម្មវិធី៕