(ប្រទេសថៃ)៖ ស្ថានទូតថៃប្រចាំទី ក្រុងភ្នំពេញ រួមជាមួយនឹង សាមីខ្លួនផ្ទាល់ដែលជា នារីរង គ្រោះក៏ដូចជាតម្រួត អន្តោប្រវេសន៍ថៃប្រចាំ ច្រកទ្វារអន្តរ ជាតិខ្លងលឹក (ប៉ោយប៉ែត)ស្រុកអារញ្ញ ប្រាថេតបានថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅដល់ដល់ កម្លាំងនគរបាលកម្ពុជា ដែលបានធ្វើការរំដោះស្ត្រីដែល ជាជនជាតិថៃម្នាក់ អោយរួចពីការឃុំខ្លួននៃ ការចាប់ជម្រិតទារ ប្រាក់ព្រម ទាំងបានចាប់ ខ្លួនជនល្មើសចំនួន៤ នាក់ដើម្បីផ្តន្ទាទោសតាម ផ្លូវច្បាប់ផងដែរ ។
កាលពីពេលថ្មីៗ នេះកាសែតក្នុង ស្រុករបស់ថៃឈ្មោះ « ថៃរ៉ាត់ » បានចេញផ្សាយ នូវព័ត៌មាន មួយដោយបានលើក សរសើរដល់កងកម្លាំង សមត្ថកិច្ចកម្ពុជា ដែលបានសម្រុកចូល រំដោះស្ត្រី ម្នាក់ដែលជាជនជាតិថៃអោយ រួចផុតពីការចាប់ ខ្លួនរបស់ជនជាតិចិន ម៉ាឡេស៊ី នៅក្នុងទឹកដី ខេត្តព្រះសីហនុ ដែលទីតាំងនោះ គឺជាកន្លែងបន កាស៊ីណូអនឡាញ។
ដោយកាសែត បានបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង១០ព្រឹក នៅ ចំណុចស្ថានីយ៍តម្រួត អន្តោប្រវេសន៍ថៃ ប្រចាំច្រកអន្តរជាតិ ខ្លងលឹកក្នុងស្រុក អារញ្ញប្រាថេត ខេត្ត ស្រះកែវមានការជួប ជុំមួយដែលក្នុងនោះ មានទាំងតំណាង ស្ថានទូតថៃប្រចាំទី ក្រុងភ្នំ ពេញ មេបញ្ជាការតម្រួត អន្តោប្រវេសន៍ថៃគឺ លោកបេនចៈផុន រ៉តសាវ៉ាត លោក ដេតថាត់ ឈ្លើមជីត មេបញ្ជាការកងរយ ទាហានព្រំដែន លេខ១២០១និង អង្គភាពពាក់ព័ន្ធជាច្រើន ទៀតដែលក្នុងនោះ ក៏មានស្ត្រីថៃម្នាក់ អាយុ២៤ ឆ្នាំដែលជាជនរងគ្រោះ នៅក្នុងខេត្តព្រះ សីហនុផងដែរ ។
ស្ត្រីជនជាតិថៃរូបនោះ បានរៀបរាប់ថាកាល ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ នាងបានធ្វើ ដំណើរចេញពី ប្រទេសថៃតាមយន្ត ហោះទៅកាន់ទីនោះ ដើម្បីសុំការងារធ្វើ ជាភ្នាក់ងារ កាស៊ីណូអនឡាញ ។
ប៉ុន្តែនៅទីនោះ នាងត្រូវបានជន ជាតិចិនម៉ាឡេស៊ី នៅក្នុងទីនោះចំនួន ៤ នាក់ ចាប់នាង យកទៅឃុំឃាំង ព្រមទាំងបានធ្វើទារុណកម្ម ដោយមានការវាយដំ ព្រមទាំងបាន យកកន្ទុយ បារីមកដុតលើ ជើងនាងជាច្រើន កន្លែងផងដែរ។
ការឃុំខ្លួននោះរូបនាង ត្រូវបានក្រុមចិន ទាំងនោះបង្អត់អាហារ ចំនួន៣ថ្ងៃ ដោយអោយនាង ទាក់ទងតាម ទូរស័ព្ទទៅក្រុម គ្រួសារពិសេសគឺ ទៅស្វាមីរបស់នាង ដែលរស់នៅក្នុង ស្រុកអារ ញ្ញប្រាថេតអោយ រកប្រាក់មកប្រគល់ អោយពួកគេចំនួន ១៥០ ០០០ បាតថែមទាំង បាន បញ្ជាក់ ចុងក្រោយនេះថា បើរកប្រាក់មក ប្រគល់អោយពួក គេមិនបានទេគេ នឹងកាត់ម្រាម ដៃនាងផ្ញើរទៅ អោយស្វាមីមើល ទៀតផង ។
ការដើររកប្រាក់ពី សំណាក់ស្វាមី របស់នាងគឺមិន បានប្រយោជន៍អ្វី ទាំងអស់ដោយសារ តែរក មិនបាន ហើយម៉្យាងក៏ មានការភ័យផងនោះ ទីបំផុតនៅថ្ងៃទី១៨ ខែ ឆ្នាំ ដដែលប្តីរបស់ នាងក៏ សម្រេចចិត្តចូល ខ្លួនទៅប្តឹងតម្រួត ខេត្តស្រះកែវដើម្បី សុំអន្តរាគមន៍ពីកម្លាំង ប៉ូលិសកម្ពុជា ។ នៅទីបំផុត សមត្ថកិច្ចកម្ពុជា ក៏បានស្រាវជ្រាវ រកឃើញទីតាំង ដែលប្រព្រឹត្តបទ ល្មើសនោះ ព្រម ទាំងបានម្រុកចូល ទៅរំដោះនាងបាន ដោយសុវត្ថិភាពនិង បានចាប់ខ្លួនជនជាតិចិន ម៉ា ឡេស៊ីបាន ចំនួន៤នាក់ថែម ទៀតផងដើម្បី បញ្ជូនខ្លួនតាមផ្លូវច្បាប់ ហើយក៏បានបញ្ជូន ស្ត្រីរង គ្រោះទៅ កាន់ស្រុកកំណើត វិញដោយសុវត្ថិភាព ។
នៅក្នុងឱកាសនោះ ផងដែរទាំងស្ត្រីរងគ្រោះ ក៏ដូចជាសមត្ថកិច្ចថៃពិ សេសគឺតំណាងស្ថាន ទូត ថៃ ប្រចាំទីក្រុងភ្នំពេញ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សមត្ថកិច្ច កម្ពុជាដែលបាន សហការយ៉ាងល្អប្រសើរ ក្នុងការបង្ក្រាបបទល្មើស ដោយឡែក ស្ត្រីរងគ្រោះបាននិយាយថា នាងពិតជាត្រេកអរ រកអ្វីមកប្រៀបផ្ទឹម គ្មានគឺហាក់បីដូច ជាបានកើតម្តងទៀត នៅពេលដែល ឃើញសកម្មភាពរបស់ សមត្ថកិច្ចកម្ពុជាជួយ រំដោះនិងជូននាងបាន ទៅដល់ប្រទេស ថៃវិញ បែបនេះ ៕