បន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញត្រួតពិនិត្យមេីលការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិ VCE.12 ជូនការិយាល័យបំភ័ន្តអក្ខរៈ មន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ង បូរិទ្ធ នាយការិយាល័យបំភ័ន្តអក្ខរៈ ស្នងការ ស្នងការដ្ឋាន ផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងក្រុមការងារ។
ព្រមជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានអញ្ជេីញត្រួតពិនិត្យក្រុមការងារកំពុងជួសជុលកែលម្អអគារ និងអគារដែលកំពុងកសាងថ្មី ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផងដែរ។