ស្រុកកៀនស្វាយ ÷ លោកអធិការរងស្រុកកៀនស្វាយ ប៉ា ច័ន្ទវិសាល ពិតជាមានសមត្ថភាពខ្ពស់ តែមិនដឹងថាលោកអធិការរងបានសិក្សាពីច្បាប់នៃក្រសួងព័ត៌មានដែរឬទេ បានជាជួបប្ដឹងជួបប្ដឹងមិនសម្លឹងពីកំហុសខ្លួនឯងថាកំពុងតែប្រព្រឹត្តអ្វី ?
មិនតែប៉ុណ្ណោះតើបានសិក្សាពីច្បាប់និងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិដែរឬទេ សូមបញ្ជាក់ផងដែរថាការដែលអង្គភាពអ្នកសារព័ត៌មានយើងដាក់សំណួរទៅលោកបែបនេះ គ្រាន់តែចង់បញ្ជាក់និងដាស់តឿនស្មារតីសូមឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ ហើយកើតអីចុះផ្សាយព័ត៌មានអង្គភាពយើងយោងលើវត្ថុតាង ពីសាលាដំបូងខេត្តកណ្ដាល ។
សំណុំរឿងព្រហ្មទណ្ឌលេខៈ១១២៤អកចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២
ដីកាកោះ យើង ហេង ផល្លា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។
អញ្ជើញឈ្មោះប៉ា ច័ន្ទវិសាល ភេទប្រុស អាយុ ៣៩ ជាតិខ្មែរ មានទីលំនៅ ភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ឲ្យចូលទៅកាន់សាលាដំបូងខេត្តកណ្តាល (បន្ទប់ ត) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹកដើម្បី មកសាកសួរ
ពីដំណើររឿងៈបើកបរដោយធ្វេសប្រហែសន្ធិច្ចាមិនប្រុងប្រយ័ត្នបណ្ដាលអោយស្លាប់អ្នកដទៃ។
សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឲ្យបានទាន់ពេលវេលានិងយកលិខិតផ្សេងៗ ដែលទាក់ទិន និងរឿងខាងលើមកជាមួយផងប្រសិនបើមាន ។
ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ កណ្តាល ថ្ងៃទី១៤ ខែវិច្ចកា ឆ្នាំ២០២២ ហត្ថលេខានិងត្រា ចៅក្រមស៊ើបសួរ ហេងផល្លា ។
ករណីខាងលើនេះអង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់ថា លោក ប៉ា ច័ន្ទវិសាល កាលនៅជាអនុផ្នែកស្រុកកៀនស្វាយ បានបើកបររថយន្តខ្វះការប្រុងប្រយ័ត្នបណ្ដាលបុកឱ្យអ្នកដទៃស្លាប់បាត់បង់ជីវិត យោងតាមដីការបស់សាលាដំបូងខេត្តកណ្ដាល។
បន្ទាប់ពីបានបុកគេស្លាប់លោកប៉ា ច័ន្ទវិសាល បានឡើងតំណែងជាអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ នៅក្នុងពេលបច្ចុប្បន្ននេះ។
អង្គភាពអ្នកសារព័ត៌មានយើងមានជំនឿជឿជាក់ យ៉ាងមោះមុតចំពោះឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាលពិតជាថ្លឹងថ្លែងនូវអង្គហេតុនិងមានការស៊ើបអង្កេតខ្ពស់ ចំពោះករណីដែលលោកប៉ា ច័ន្ទវិសាល ដែលប្ដឹងអង្គភាពអ្នកសារព័ត៌មានយើងមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ ដាក់បទចោទ តាផ្ដេសតាផ្ដាស ដូចជាមន្ត្រីដែលមិនចេះច្បាប់ទម្លាប់សូម្បីតែបន្តិច។
អង្គភាពអ្នកសារព័ត៌មានយើងក៏សូមបញ្ជាក់ផងដែរថា មុននឹងប្ដឹង អង្គភាព CHRTV Onilne គួរតែសិក្សាពីមូលដ្ឋានគ្រឹះរបស់អង្គភាពអ្នកសារព័ត៌មានឲ្យបានច្បាស់លាស់ជាមុនសិន ។
ដោយឡែកមុននឹងអង្គភាពអ្នកសារព័ត៌មានយើងផ្សាយ យើងដឹងយ៉ាងច្បាស់ថាយើងត្រូវជួបបញ្ហាអ្វីខ្លះ តើយកពងមាន់ទៅជល់នឹងថ្មឬយកថ្មទៅជល់នឹងពងមាន់ វគ្គបញ្ចប់នៃសាច់រឿងតើអ្នកណាជាអ្នកទទួលខុសត្រូវ។
តែទោះបីយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានយើង សូមឱ្យលោកប៉ា ច័ន្ទវិសាល អធិការរងស្រុកកៀនស្វាយទទួលផែនព្រហ្មទណ្ឌសិក្សាឡើងវិញ មានបីចំណុច
ចំណុចទីមួយ អង្គភាពសារព័ត៌មានផ្សព្វផ្សាយ មានមូលដ្ឋានគ្រឹះច្បាស់លាស់ ផ្សាយយោងលើវត្ថុតាងឯកសារដែលបានចេញដោយសាលាដំបូងខេត្តកណ្ដាល។
ចំណុចទី ពីរ រាល់ការផ្សាយរបស់អង្គភាពយើងបានបញ្ជាក់យ៉ាងច្បាស់ថា អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺ
គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន មានន័យថា មុននឹងលោកអធិការរងស្រុកកៀនស្វាយប្ដឹងអង្គភាពអ្នកសារព័ត៌មានលុះត្រាតែលោកអធិការរងស្រុកកៀនស្វាយ ឆ្លើយបំភ្លឺមកអង្គភាពអ្នកសារព័ត៌មានដើម្បីកែតម្រូវសម្របសម្រួលអត្ថបទសារឡើងវិញ ចំពោះរាល់ការផ្សាយមិនពិតនិងសូមឲ្យលោកអធិការរងស្រុកកៀនស្វាយផ្ដល់វត្ថុតាងឲ្យបានពេញលេញមកអង្គភាពសារព័ត៌មាន ហើយដរាបណាអង្គភាពអ្នកសារព័ត៌មានយើងបានទទួលហើយពិនិត្យឃើញថារាល់ការផ្សាយរបស់អង្គភាពអ្នកសារព័ត៌មានពិតជាមានចន្លោះខ្វះខាត នៅជ្រុងណាមួយ អង្គភាពអ្នកសារព័ត៌មានយើងនឹងធ្វើសេចក្តីបំភ្លឺនិងសុំទោសជាសាធារណៈនៅផេកផ្លូវការនិងផ្សព្វផ្សាយរបស់ខ្លួន។
ចំណុចទីបី ក្នុងករណីលោកផ្ដល់វត្ថុតាងនិងឯកសារពាក់ព័ន្ធមួយចំនួននោះមកកាន់អង្គភាពអ្នកសារព័ត៌មានហើយ ដោយឡែកអង្គភាពអ្នកសារព័ត៌មានយើងមិនបានកែតម្រូវ ក្នុងរយៈពេល ៧ថ្ងៃ លោកអធិការរងស្រុកកៀនស្វាយមានសិទ្ធិប្ដឹង អង្គភាពយើងទៅក្រសួងព័ត៌មានដើម្បីត្រួតពិនិត្យនិងចាត់ប្រធានការតាមច្បាប់នៃរបបអ្នកសារព័ត៌មាន។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី ៧បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកសារព័ត៌មានគឺអំណាចទី ៤ ផ្សព្វផ្សាយឲ្យតែរឿងពិតមិនមានការចាប់ចងអ្វីទាំងអស់មានតែការអរគុណនិងលើកទឹកចិត្តបន្ថែមតើឃ្លីបវីដេអូនេះលោកប៉ា ច័ន្ទវិសាលសាលធ្លាប់បានស្ដាប់ដែរឬទេ?
សូមបញ្ជាក់ផងដែរថាអង្គភាពអ្នកសារព័ត៌មានយើងមានមេធាវីប្រចាំខ្លួនក្នុងការការពារក្តី និងមានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងនៅតែរក្សាចំហរដដែល អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មានសូមអរគុណសន្តិភាព។