(ខេត្តកំពង់ធំ)៖ កម្លាំងនគរបាលមន្ទីរ គ្រឿងញៀន នៃអគ្គស្នងការនគរ បាលជាតិ សហការជា មួយកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ ដោយមានការសម្រប សម្រួលពីលោកអ៊ិត សុធា ព្រះរាជ្ញាអមសាលា ដំបូងខេត្តកំពង់ បានឃាត់ខ្លួនជន សង្ស័យ៤នាក់ក្នុងនោះ មានជនជាតិថៃ ម្នាក់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនឆ្លងដែន។
ប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿង ញៀនទ្រង់ទ្រាយធំខាង លើបានធ្វើឡើងនៅវេលា ម៉ោង១៤នឹង៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ សំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
មន្ត្រីនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថាជន សង្ស័យទាំង៤នាក់នោះ រួមមាន៖ទី១-ឈ្មោះ SAk SAESONG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ, ទី២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ, ទី៣-ឈ្មោះ លី តឹក ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ និងទី៤-ឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។
ក្នុងប្រតិបត្តិការខាងខាង លើសមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមានៈ គ្រឿងញៀនប្រភេទម៉េតំ ហ្វេតាមីនICE ចំនួន៤០កញ្ចប់ ទម្ងន់ប្រមាណ៤០គីឡូក្រាម, រថយន្ត២គ្រឿង។
មន្ត្រីនគរបាលនៃ មន្ទីរគ្រឿងញៀន បានឱ្យដឹងថាកម្លាំង ជំនាញបានស្រាវជ្រាវ និងតាមដានក្រុមជន សង្ស័យជាងមួយ ខែមកហើយ រហូតដល់រសៀល ថ្ងៃទី២១នេះ សមត្ថកិច្ចបានសហកា រគ្នាបង្ក្រាបជាក់ស្តែងតែម្តង។
ប្រភពដដែលបន្តថា យោងតាមចម្លើយសារ ភាពរបស់ជនសង្ស័យ បានឱ្យដឹងថាគ្រឿងញៀនខាងលើ នាំចូលពីថៃ មកកម្ពុជាតាមច្រកជាំ អូរស្មាច់ ខេត្តឧត្ដរមានជ័យ។
បច្ចុប្បន្នជន សង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង កំពុងបានបញ្ជូនទៅ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ដើម្បីសាកសួរយក ចម្លើយនិងកសាង សំណុំរឿងដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕