(ភ្នំពេញ)៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជា អធិបតី ក្នុង”សន្និសីទ អន្តរជាតិ វិនិយោគចិន-កម្ពុជា” នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ថ្ងៃច័ន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមាន ប្រសាសន៍ថា កម្ពុជា-ចិន បានចាប់ផ្តើម មានទំ នាក់ទំនងការទូតជាផ្លូវការ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨មក ពោលគឺតាំងពីជំនាន់ អតីត ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តមប្រធាន ម៉ៅ សេទុង ជាពិសេស ជំនាន់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានស៊ី ជិងពីង ។
តាមរយៈទំនាក់ទំនដ៏ ល្អនេះក៏នៅតែ បន្តរហូតដល់ បច្ចុប្បន្ននេះ សម្តេចតេជោ បានណែនាំ ថាត្រូវ «រក្សាអ្នកវិនិយោគ ចិនដែលមាន ស្រាប់ឲ្យនៅប្រទេស កម្ពុជា និងជំរុញ ឲ្យមានអ្នក វិនិយោគចិនថ្មី មកកម្ពុជាបន្ថែមទៀត» ក្នុងនោះទំហំពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងចិន មានការកើន ឡើងជាបន្តបន្ទាប់ ដែលគោលដៅ ក្នុងការធ្វើពាណិជ្ជកម្ម ដល់ឆ្នាំ២០២២ អាច កើនឡើងរហូតដល់ទៅ ១០ពាន់លានដុល្លារអាម៉េរិក។
លោកជំទាវក៏ បានគាំទ្រនូវ គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ ដែលរដ្ឋាភិបាល ចិនបានដាក់ ចេញពិតជាបានពង្រីក និងលើកកម្ពស់ «ភាពជាដៃគូដែលមាន ប្រយោជន៍ទៅ វិញទៅមក» «កិច្ចសហប្រតិ បត្តិការឈ្នះឈ្នះ» និង «វិបុលភាពរួមគ្នា» រវាងបណ្តា ប្រទេសនៅ តាមខ្សែ ក្រ វាត់ និងផ្លូវ តាមរយៈការតភ្ជាប់ហេដ្ឋារ ចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងប្រជាជន ក៏ដូចជាសហ ប្រតិបត្តិការផ្នែកធុរកិច្ច វប្បធម៌ និងវិស័យសំខាន់ៗ ដទៃទៀតទាំងបច្ចុប្បន្ន និងអនាគត។
ការរីកចំរើនខាងលើ អាចកើតឡើងបាន ក៏ដោយសារការ ដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយ ទស្សនវិស័យ វែងឆ្ងាយ និងឈ្លាសវៃ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែលបានដឹក នាំប្រទេសកម្ពុជា ទទួលបានការ អភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា សន្និសីទវិនិយោគ ចិន-កម្ពុជា នាថ្ងៃនេះ ពិតជានឹងរួម ចំណែក ដ៏សំខាន់ និងបានចែករំ លែកនូវបទពិ សោធន៍ល្អៗ ក៏ដូចជាជម្រុញ កិច្ចសហប្រ តិបត្តិកា រក្នុងតំបន់ និងជាវេទិការមួយ ផ្តល់ព័ត៌មានសក្តានុ ពលពិតប្រាកដ ដល់វិនិយោ គិនដែលមានបំណង ចង់មកវិនិយោគបណ្តាក់ ទុនវិនិយោគឱ្យបាន យល់កាន់តែច្បាស់ អំពីកម្ពុជា ៕