បន្ទាយមានជ័យ÷នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំលោកមេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស លោកមេបញ្ជាការរង ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ លោកមេបញ្ជាការរង ទទួលការងារប្រតិបត្តិការ និងគ្រឿងញៀន លោកប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស លោកប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នាយការិយាល័យចំណុះ ( មន្ទីរស្រាវជ្រាវព័ត៌សន្តិសុខ និងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ) លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង០៩ ( ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងស្រាវជ្រាវព័ត៌មានសន្តិសុខ និងមន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថ ព្រហ្មទណ្ឌ ឧទ្ទេសនាមដោយ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ពេលរសៀល។
កិច្ចផ្សព្វផ្សាយពង្រឹងការអនុវត្តតួនាទី-ភារកិច្ចការងារ តាមក្រមនីតិវិធីព្រហ្មទណ្ឌនេះ ធ្វើឡើងនៅសាលប្រជុំធំ កងរាជអាវុធហត្ថខេត្ត៕