កំពង់ស្ពឺ ÷ឃាត់ខ្លួនអធិការងម្នាក់និងនាយប៉ុស្តិរដ្ឋបាលឃុំត្រែងត្រយឹងម្នាក់ទៀតបន្ទាប់ពីលោកព្រះរាជអាជ្ញារងអយ្យការអបសាលាដំបូងខេត្តព្រះសីហនុបានចេញថ្ងៃទី៣០តុលា២០២៣ ។
ឲ្យជនសង្ស័យទាំងពីនាក់ទៅបង្ហាញខ្លួននៅ
ស្នងដ្ឋានស្រាវជ្រាវនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៣ជនសង្ស័យ។
ដោយសារតែសមត្ថកិច្ចខ្លាចជនសង្ស័យទាំងពីនាក់រត់គេចខ្លួនទើបចាប់ខ្លួនតែម្តងទៅនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៣។
ជនដែលត្រូវឃាត់ខ្លួន១.លោកអធិការរងនគរបាលស្រុកភ្នំស្រួច ឈ្មោះផែន ប្រុស និង២.មេប៉ុស្តិត្រែងត្រយឹង ឈ្មោះ សែម វុឌី ករណីទទួលផលគ្រឿងញៀន ជាមួយប៉េអឹមទាំង៦នាក់ ដែលបានឃាត់ខ្លួនប៉ុន្មានថ្ងៃមុន ថ្មីៗ នេះ ។
ពិតដូចពាក្យចាស់ថាមិនខុសមែន «សាងអ្វី បាននឹង» ដូចជាករណីបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ចនាពេលកន្លងមក ពេលនេះរយីងរយោងដូចសម្លកំពឹង ដោយសារតែសមត្ថកិច្ច ទាំងកងរាជអាវុធហត្ថ និងនគរបាល ដែលពាក់ព័ន្ធត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ព្រោះតែមន្ត្រីទាំងនោះ ត្រូវបានរកឃើញថា មានតម្រុយពាក់ព័ន្ធរឿងទទួលផលពីការបើកដៃអោយក្រុមសង្គមងងឹតលក់គ្រឿ.ងញៀ.ន។
មូលហេតុឈានដល់ការឃាត់ខ្លួននេះ គឺដោយសារមានតម្រុយពាក់ព័ន្ធនឹងក្រុមជនសង្ស័យជួញដូរថ្នាំញៀ.ន ដែលសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក ។
ជារួម មុនឈានដល់ការឃាត់ខ្លួននេះដែរ គឺមានការឃាត់ខ្លួនមន្ត្រីអាវុធហត្ថចំនួន៦រូបរួចមកហើយ ពាក់ព័ន្ធនឹងរឿងនេះ។ ហើយមុខសញ្ញាមេខ្លោង និងគូរកន ដែលតែងតែចរាចរណ៍ជួញដូរគ្រឿ.ងញៀ.ននេះ តែងតែធ្វើព្យុះធ្វើភ្លៀងនៅតំបន់ស្រុកភ្នំស្រួចនេះសម្បើមដៃណាស់ ដោយសារតែមានការបើកដៃពីមន្ត្រីពាក់ព័ន្ធនៅមូលដ្ឋានខាងលើ។
ក្នុងនោះផងដែរ មុខសញ្ញាដែលឃាត់ខ្លួនកាលពីពេលកន្លងទៅ គឺមានម្នាក់ជាប្អូនស្រីរបស់លោក ផែន ប្រុស តែម្តង គឺឈ្មោះ ផែន ស្រីមុំ។ ចំណែកឯឈ្មោះ ស សារ៉ាន់ ដែលអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនតាមដីកាពីបទជួញដូរគ្រឿ.ងញៀ.ន គឺជាប្អូនថ្លៃរបស់លោក ផែនប្រុស ត្រូវជាប្តីរបស់ឈ្មោះ ផែន ស្រីមុំ។ ហើយការឃាត់ខ្លួន ស សារ៉ាន់ នេះ ទំនងជាធ្វើឲ្យគេកើតទុក្ខមិនសុខចិត្ត ទើបឆ្លើយរាយការណ៍ពីការដែលខ្លួនបានបង់លុយទៅឲ្យមន្ត្រីពាក់ព័ន្ធ ទើបឈានដល់មានការឃាត់ខ្លួនមន្ត្រីពាក់ព័ន្ធជាបន្តបន្ទាប់តែម្ដង។
ក្រោយពីមានការឃាត់ខ្លួនមន្ត្រីអាវុធហត្ថចំនួន៦រូបរួចមក ទំនងជាអស់លោកទាំងនោះមិនសុខចិត្តទទួលទោសតែឯង ទើបឆ្លើយបន្តមកលោកអធិការរង និងលោកនាយប៉ុស្តិ៍ ដើម្បីអោយបានទទួលទោសដូចគ្នា ព្រោះថាគ្រប់គ្នាសុទ្ធតែបានទទួលផលពីការបើកដៃអោយមានការចរាចរណ៍គ្រឿ.ងញៀ.នដូចគ្នា។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញចុះនៅចំណុចភូមិទី៣ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យប្រឆាំងគ្រឿ.ងញៀ.ន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកអនុសេនីយ៍ឯក ពេជ្រ ទីន នាយការិយាល័យប្រឆាំងគ្រឿ.ងញៀ.ន ហើយបានសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះប្រុស៣នាក់ និងស្រីម្នាក់។
ក្រោយពីកម្លាំងជំនាញឃាត់ខ្លួន និងបានដកហូតវត្ថុតាងសម្ភារៈក្នុងករណីចែកចាយគ្រឿងញៀន រួមមាន ៖
១- ឈ្មោះ ស សារ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំខាងលើ (មានដីកាបង្គាប់ឲ្យចាប់ខ្លួនករណីគ្រឿ.ងញៀ.ននៅខេត្តព្រះសីហនុ) បច្ចុប្បន្នប្រគល់ឲ្យកងរាជអាវុធហត្ថខេត្តព្រះសីហនុ អនុវត្តនីតិវិធី ។
២- ឈ្មោះ ដា គ្រុក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៦ ស្ថិតក្នុងឃុំដូនម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៣- ឈ្មោះ សុខ ហេង (ហៅដូង) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៦ ឃុំដូនម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៤- ឈ្មោះ ផែន ស្រីមុំ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ៣ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ៖ ១- រថយន្ត១គ្រឿង ម៉ាកព្រូស ពណ៌ស ឆ្នាំ២០១០ ពាក់ស្លាក ភ្នំពេញ២BD.៩៦៧១។ ២- ម៉ូតូ១គ្រឿង C១២៥ ពណ៌ខ្មៅ ឆ្នាំ២០២៣ ពាក់ស្លាកលេខ ១KC-៥៨៤៦។ ៣- ថ្នាំញៀ.នម៉ាទឹកកក ចំនួន២០កញ្ចប់ ស្មើនឹង១២.០៩ក្រាម, ៤- ដប់ជក់ថ្នាំ១, ៥- ពូថៅដៃ ចំនួន២ និង៦- ទូរស័ព្ទ៤គ្រឿង។
មហាជន បានលើកឡើងថា ក្រុមជនស្ស័យទាំងនេះហើយជាដើមចម ដែលបណ្តាលអោយមន្ត្រីមានសមត្ថកិច្ចចំនួន០៨រូប ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ដោយសារតែងុបងល់ជាមួយនឹងលាភសក្ការៈ ហើយភ្លេចអស់នៅតួនាទីរបស់ខ្លួន រហូតឈានដល់ការបាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះ ដែលខិតខំសាងមកអស់រយៈពេលយ៉ាងយូរ ៕