(ភ្នំពេញ)៖ លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត នៃអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែទៅកាន់ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាស នាកម្ពុជាគិរីរម្យ ដើម្បីវេរប្រគេនព្រះ សង្ឃដែលគង់ចាំព្រះ វស្សាអស់ត្រីមាសនៅ វត្តធម្មបណ្ឌិតគិរីរម្យ ដែលស្ថិតក្នុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ នេះ នៅអគ្គាធិការដ្ឋាន ពុទ្ធិកសិក្សាជាតិនៃព្រះ រាជាណាចក្រកម្ពុជា។
ថវិកាដែលបានពី អង្គកឋិនទាននេះ គឺយកទៅកសាង មហាប្រាសាទដ៏ ប្រណិតសម្រាប់រតម្កល់ ព្រះត្រៃបិដក ដែលមានប្រវែង ២៧ម៉ែត្រ x ១០៨ម៉ែត្រ និងកម្ពស់៥៣ម៉ែត្រ ចារគម្ពីរព្រះត្រៃបិដក ទ្រទ្រង់ពុទ្ធវចនៈ លើថ្មក្រានីត ដែលអាចរក្សាទុក បានរាប់ពាន់ឆ្នាំ ទុកជាសម្បត្តិបុណ្យ ក៏ដូចជាសម្បត្តិ ជាតិសម្រាប់គោរព បូជាយូរអង្វែងតទៅ។
អង្គកឋិនទានសាមគ្គីនេះ មានការចូលរួម ឧបត្ថម្ភពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធ ដោយបានមូល មតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើម ធ្វើអង្គកឋិនសាមគ្គី ដើម្បីផ្សារភ្ជាប់វីស័យ អាណាចក្រជាមួយពុទ្ធចក្រ ក្នុងការរួមចំណែក កសាងសមិទ្ធផលនានា នៅក្នុងវត្តនៃមូលដ្ឋាន នីមួយៗ ដើម្បីលើកស្ទួយ វិស័យសាសនា ជាសាសនា របស់រដ្ឋផងដែរ។
ពិធីបុណ្យបានប្រព្រឹត្ត ទៅបានដោយសាតែ ប្រទេសជាតិមានសុខ សន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ក្រោមការដឹកនាំ ប្រកបដោយកិត្តិ បណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយថ្ងៃដំបូងត្រូវមាន ពិធីក្រុងពាលី សូត្រមន្ត សម្តែងធម៌ទេសនា និងថ្ងៃបន្ទាប់ គឺមានពិធីដង្ហែ អង្គកឋិនទាន ជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធ រូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវ បទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭក ដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ ៕