(រតនគិរី)៖ ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា នៅថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញ ចូលរួមក្នុងកម្មវិធីវេទិកា តម្រង់ទិសយុវជន ខេត្តរតនគិរី ក្រោមប្រធានបទស្តីពី «ការលើកកម្ពស់ មនសិការស្នេហាជាតិ និងភាពជាអ្នកដឹកនាំ» ជាមួយសិស្សានុសិស្ស ប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ និងលោកគ្រូ-អ្នក គ្រូកម្រិតមធ្យមសិក្សា ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការ ងារថ្នាក់ជាតិចុះមូល ដ្ឋានខេត្តរតនគិរី។
វេទិកានេះ មានការអញ្ចើញចូលរួមពី ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី សមាជិកក្រុមការ ងារថ្នាក់ជាតិ កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ និងមន្រ្តីរាជការ មន្ទីរអប់រំខេត្ត។
ជាកិច្ចចាប់ផ្តើមនៃ កម្មវិធីក៏មានមតិស្វាគមន៍ ពីឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគីរី។ បន្ទាប់មកឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួង អប់រំយុវជននិងកីឡា ក៏បានបង្ហាញពី «ការសិក្សា កម្រិតឧត្តមសិក្សា និងទីផ្សារការងារនៅកម្ពុជា» និងការបង្ហាញពី ការបង្កើតបណ្តាញសង្គមទំនាក់ ទំនងសម្រាប់សិស្សានុ សិស្សខេត្តរតនគីរី។
ឯកឧត្តម គាំ វីបូន អគ្គលេខាធិការគណៈ កម្មាធិការជាតិអេស្កាល់ និងជាសាកលវិទ្យា ធិការរងនៃសាកល វិទ្យាល័យបញ្ញាសស្ត្រកម្ពុជា បានឡើងពីការ បង្កើតសមាគមទ្រទ្រង់ វិស័យអប់រំ នៅខេត្តរតនគីរី។
បន្ថែមពីលើនោះ ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ក៏បានឡើងធ្វើបទបង្ហាញពី «សារៈសំខាន់ៗនៃកតញ្ញុតាធម៌ និងការដឹងគុណ ចំពោះមាតាបិតា និងលោកគ្រូ អ្នកគ្រូ»ផងដែរ។
ក្នុងកម្មវិធីនេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តរតនគិរី បានលើកឡើង ស្តីពីការលើកកម្ពស់ មនសិការស្នេហាជាតិ និងភាពជាអ្នកដឹកនាំ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានណែនាំឱ្យសិស្សានុសិស្សទាំងអស់ ត្រូវមានកតញ្ញុតាធម៌ ការដឹងគុណ និងការគោរពស្រឡាញ់ ចំពោះមាតា-បិតា លោកគ្រូ-អ្នកគ្រូ ក៏ដូចជាថ្នាក់ដឹក នាំកំពូល ជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំឱ្យប្រទេសកម្ពុជាទាំងមូល ទទួលបាននូវសុខសន្តិភាព និងសុខក្សេមក្សាន្ត ពេញលេញទូទាំងប្រទេស។ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យ សិស្សានុសិស្សត្រូវបន្ត ខិតខំរៀនសូត្រ ត្រូវមានភាពស្មោះត្រង់ ភាពជឿជាក់ និងការទុកចិត្តលើខ្លួនឯង ដើម្បីទទួលបាន នូវជោគជ័យក្នុងជីវិត។
ជាចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរយ៉ាង ជ្រាលជ្រៅចំពោះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិ ការក្រសួងធម្មការ និងសាសនា និង ឯកឧត្តម គាំ រីបូន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអេស្កាល់ ដែលបានចូលរួមចែក រំលែកចំណេះដឹង និងធ្វើបទ ឧទ្ទេសនាមសម្រាប់ វេទិការដ៏ល្អប្រពៃនេះ៕