កំពង់ស្ពឺ÷បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងកម្មកម្មារិនីចំនួន៤៥នាក់រងរបួសធ្ងន់ស្រាលដោយសារថយន្តបុកម៉ូតូហើយក្រឡាប់ធ្លាក់ពីផ្លូវចូលប្រឡាយ។
ហេតុការណ៍គ្រោះនេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ចន្លោះលេខ២៦-២៧ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣។
នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុ
មានរថយន្តដឹកកម្មកររោងចក្រមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ3A-9396 មានដឹកកម្មករចំនួន ៤៥នាក់ បើកបរដោយឈ្មោះ ស៊ួង ជាតិ ហៅតឿ រស់នៅភូមិត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
(ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់) បើកបរមកពីទិសខាងជើងទៅទិសខាងត្បូង មកដល់ចំណុចកើតហេតុខាងលើបានជេងវ៉ារថយន្តមួយគ្រឿងទៀតក៏ទៅបុកម៉ូតូមួយគ្រឿងម៉ាក YAMAHA MT ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JH-9772 បើកបរដោយ ឈ្មោះ ពៅ មន្នី ភេទប្រុស អាយុ៣៦ ឆ្នាំ នៅភូមិជៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ( ស្លាប់នៅកន្លែងកើតហេតុ) បើកបរមកពីទិសខាងត្បូងទៅទិខាងជើង ។
ហើយរថយន្តដឹកម្មករខាងលើធ្លាក់ពីផ្លូវក្រឡាប់ចាក់កម្មករកម្មារិនីបណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ១៣នាក់
១.ឈ្មោះ អុំ សុខុន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ( របួសស្រាល)
២.ឈ្មោះសាយ ស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)
៣.ឈ្មោះ កន ស្រីទូច ភេទស្រី អាយុ២១ឆ្នាំរស់នៅត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (របួសបាក់ដៃខាងឆ្វេងធ្ងន់)
៤.ឈ្មោះនួន ស្រីនួន ភេទស្រី អាយុ១៩ឆ្នាំ ត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)
៥.ឈ្មោះ ឆឺយ សៀន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃមនោ ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)
៦.ឈ្មោះឆឺយ សុខឃី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃមនោ ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)
៧.ឈ្មោះដុល ណារី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)
៨.ឈ្មោះ សុន កូឡាប ភេទស្រី អាយុ២៨ឆ្នាំ រស់នៅត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (រងរបួសស្រាល)
៩.ឈ្មោះសុន វង់ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)
១០.ឈ្មោះ ជឿន សុភាន់ ភេទស្រី អយុ៣២ឆ្នាំ រស់នៅត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)
១១.ឈ្មោះដូង. ខេង ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រា)។
ប្រភពបានបន្តទៀតថា កម្មករកម្មារិនីដែលមិនមានឈ្មោះមិនដឹងថាទៅមន្ទីរពេទ្រ ឬក៏ទៅផ្ទះ នោះទេសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀត ។
សពជនរងគ្រោះត្រូវបានមន្ត្រីជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
វត្ថុតាងទាំងពីគ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការនគបាលស្រុកកសាងសុំរឿងដើម្បីចាត់ការបន្ត៕