ពិតជាមិនមែនតូច ចាប់តាំងពីអង្គភាពសារព័ត៌មានយើង ប្រម៉ាញ់សំណុំរឿង គ្រឿងញៀន ដែលសមត្ថកិច្ចស្រុកកៀនស្វាយ សហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំខេត្ត ចុះបង្ក្រាបទីតាំង ផលិតនិងជួញដូរ គ្រឿងញៀននៅក្នុងបុរីផ្លាហ្សា Borey Plaza ផ្លូវជាតិលេខ ១
រុក្ខវិថីនាងនួន គ្រិះស្ថាន១១D កៀនស្វាយខេត្តកណ្តាល ពីភូមិគ្រឹះ ផលិតចែកចាយគ្រឿងញៀន ប្រែក្រឡាទៅជា ជនប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់និងជាជនដែលលុបបំបាត់ វត្ថុតាង ជាបទល្មើសប្រែក្រឡាសូត្រផ្លុំ ដោយ ៣ក្រុម មានមន្រ្តីនគរបាល ព្រហ្មទណ្ឌ មន្ត្រីនគរបាល អន្តោប្រវេសន៍ និង អយ្យការសាលាដំបូង ពិតជាពូកែស័ក្តសិទ្ធមែន ពីបទល្មើសផលិត ស្តុកចែកចាយគ្រឿងញៀន ទៅជា បទល្មើសជនប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ខុសច្បាប់។
អង្គភាពអ្នកសារព័ត៌មានយើង សូមដាក់សំណួរទៅក្រសួងមហាផ្ទៃ ដោយក្តីអនុគ្រោះ ទាក់ទិនទៅហ្នឹងឧក្រិដ្ឋជនជនជាតិវៀតណាមផលិតគ្រឿងញៀនដែលអង្គភាពយើងបានផ្សព្វផ្សាយព័ត៌មាន ចាប់តាំងពីថ្ងៃទី 5 ខែតុលាឆ្នាំ 2023 ចាប់ផ្ដើមតាំងពីវគ្គ 1 រហូតដល់វគ្គ 12 តើក្រសួងមហាផ្ទៃចាត់ប្រធានការយ៉ាងណា? ចំពោះមន្ត្រីក្រោមឱវាទ?
ចំណុចទី១ មន្ត្រីទទួលផែនគ្រឿងញៀនស្រុកកៀនស្វាយនិងខេត្តកណ្ដាល មិនមានជំនាញនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការចុះប្រតិបត្តិការ ក្នុងការបង្ក្រាបគ្រឿងញៀន ពេលដែលមានហេតុការ បែរជាឆ្លើយយករួចខ្លួន មិនមានទំនួលខុសត្រូវ។
ចំណុចទី២តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាចំពោះមន្ត្រីក្រោមឱវាទក្លែងសក្ខីកម្ម ពីបទល្មើសផលិតនិងជួញដូរគ្រឿងញៀន ទៅជាបទល្មើសបំផ្លាញវត្ថុតាង សារធាតុញៀន និងប្រើប្រាស់គ្រឿងញៀនទៅវិញ។
ចំណុចទី ៣ តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណា ចំពោះមន្ត្រីក្រោមឱវាទធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំ ដែលមានឯកឧត្តមអភិសន្តិបណ្ឌិតជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអ្នកកាន់ចង្កូត ។
យោងលើគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុច របស់ក្រសួងមហាផ្ទៃនិងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ ។
ចំណុចទី ៤ ក្នុងនាមជាមន្ត្រីដែលអនុវត្តច្បាប់ ស៊ីប្រាក់ខែរដ្ឋ តែមិនគោរពច្បាប់ យកឯកសណ្ឋានតំណែងតួនាទីធ្វើជាខែល ក្នុងការបំបាក់ស្មារតីរបស់ប្រជាពលរដ្ឋ ដោយឡែកធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ទៅលើរាជរដ្ឋាភិបាលតើមន្ត្រីនោះមានទោសទណ្ឌយ៉ាងណាវិញ?
ចំណុចទី ៥ តើក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលរាជធានីខេត្តបង្កើតមកដើម្បីអ្វី?
-ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
-ដើម្បីផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ
ទាក់ទិនទៅនឹងព្រឹត្តិការណ៍ផ្សេងៗ។
ដោយឡែកអង្គភាពអ្នកសារព័ត៌មានយើងតែងតែយកចិត្តទុកដាក់បំផុត ចំពោះក្រុមការងារប្រតិកម្មរហ័ស នៅតាមបណ្ដាខេត្តទាំងអស់ ដែលបានផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋមានបទពិសោធន៍និងមានការយល់ដឹងជាច្រើន គួរឱ្យកត់សម្គាល់ មានពេលខ្លះអង្គភាពអ្នកសារព័ត៌មានយើងបានដកស្រង់ខ្លឹមសារផ្សេងៗមកផ្សព្វផ្សាយបន្តនៅគេហទំព័រ ឱ្យកាន់តែទូលំទូលាយ។
ភាពមិនប្រក្រតី របស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទាក់ទិនទៅនឹងបទល្មើសផលិតនិងជួញដូរគ្រឿងញៀន របស់ជនជាតិវៀតណាម កាលពីថ្ងៃទី 12 ខែកក្កដាឆ្នាំ 2023 យោងតាមរបាយការណ៍សម្ងាត់របស់លោកអធិការស្រុកកៀនស្វាយ នៅថ្ងៃទី 13 ខែកក្កដាឆ្នាំ 2023 យោងឯកសាររបស់តុលាការខេត្តកណ្ដាលនៅថ្ងៃទី 15 ខែកក្កដាឆ្នាំ 2023 ករណីសំណុំរឿងគ្រឿងញៀនត្រូវបានបិទបាំងមិនផ្សព្វផ្សាយជាសាធារណៈឡើយ តើក្រសួងម៉ាប់ផ្ទៃចាត់វិធានការយ៉ាងណាវិញ?
សំណួរទាំង 5 ចំណុចដែលអង្គភាពអ្នកសារព័ត៌មានយើង បានអធិប្បាយនៅលើគេហទំព័ររបស់ខ្លួន គ្រាន់តែចង់សំដែង នៅចម្ងល់របស់មហាជនប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេស ទៅទៀតនោះមន្ត្រីរាជការដែល ខិតខំបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី កំពុងទន្ទឹងរង់ចាំមើលថារឿងឧក្រិដ្ឋជនផលិតគ្រឿងញៀនជនជាតិវៀតណាមនេះ ថ្នាក់ដឹកនាំចាត់វិធានការយ៉ាងណា?
ឧក្រិដ្ធជនជនជាតិវៀតណាមផលិតគ្រឿងញៀននិងជួញដូរមានស្ថានទម្ងន់ទោស បែរជាតុលាការកាត់ក្តី ពីបទបំផ្លាញសារធាតុញៀននិងប្រើប្រាស់ទៅវិញ ហើយការផ្សព្វផ្សាយនេះគឺយោងលើឯកសាររបស់តុលាការខេត្តកណ្ដាលតែប៉ុណ្ណោះ ។
បើយោងតាមសាលក្រមរបស់តុលាការរយៈពេលកន្លងមក កាត់ក្តីជនជាតិឡាវម្នាក់ដែលចែកចាយគ្រឿងញៀនឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាត់ក្តីជនជាតិចិនចំនួនពីរនាក់ឲ្យជាប់គុក២២ឆ្នាំ ដោយឡែកឧក្រិដ្ឋជនជនជាតិវៀតណាមផលិតគ្រឿងញៀននៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បើយោងតាមវត្ថុតាង គួរតែជាប់គុកមួយជីវិត ។
តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។