អង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយជាច្រើនវគ្គមកហើយដែលទាក់ទិនទៅនឹង មន្ត្រីនគរបាលខេត្តព្រៃវែងចំនួន ១១.នាក់ ដែលប្រើប្រាស់សារធាតុញៀន មិនបញ្ជូនទៅតុលាការនៅតែរក្សាភាពស្ងៀមស្ងាត់តើវាំងននខ្មៅនៅពីក្រៅរឿងមន្ត្រីនគរបាលសេពគ្រឿងញៀនមានអីទាក់ទងទៅនឹង ថ្នាក់ដឹកនាំមួយចំនួនតូចនោះ ហេតុអ្វីបានជានៅរក្សាភាពស្ងៀមស្ងាត់?
នៅក្នុងថ្ងៃនេះផងដែរលោកផៃវណ្ណៈបានបង្ហោះសារជាសារធារណៈមួយ ទាក់ទិនទៅនឹងមន្ត្រីខេត្តព្រៃវែងចំនួនពីរនាក់ទៀត ដែលមន្ត្រីជំនាញពិនិត្យឃើញមានសារធាតុញៀនគឺលោកពិសីនិងលោកផល តែលោកអធិការមិនមានវិធានការអ្វីទេ បែរជាយកលុយ ទៅវិញ នេះបើយោងតាម account facebook របស់លោកផែងវណ្ណៈដែលបានផ្សព្វផ្សាយជាង ៣ ម៉ោងមុននៅក្នុងថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ ២០២៣។
តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃអាចអនុវត្តបាននៅលើទឹកដីខេត្តព្រៃវែងដែរឬទេ? សូម្បីតែមន្ត្រីអនុវត្តតាមផែនការច្បាប់បែកជាយកច្បាប់មកធ្វើជាមុខរបររកស៊ី យ៉ាងគឃ្លើន ហាក់បីដូចជាត្រូវដងត្រូវផ្លែគ្នាជាមួយមន្ត្រីគ្រាប់ល្ពៅមួយចំនួនទៀត ។
បើយោងតាមច្បាប់និងបទបញ្ជា ផ្ទៃក្នុង០០៦ របស់អគ្គស្នងការនគរបាលជាតិ តើមន្ត្រីទាំងនោះនឹងត្រូវមានទោសទណ្ឌ យ៉ាងណា? ឬមួយក្រសួងមហាផ្ទៃ ទុក្ខបណ្តែត បណ្ដោយឱ្យរីកដូចផ្សិត និងក្លាយជាជំងឺមហារីកបន្ត ?
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឧត្តមសេនីយ៍ទោ(ឈឿន ប៊ុនឆន)ស្នងការនគរបាលខេត្តព្រៃវែងបានទេដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង។
យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តមអភិសន្តិបណ្ឌិត(ស សុខា )ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីគ្រាប់ល្ពៅមួយចំនួនតូច កំពុងតែល្មើស បទបញ្ជាផ្ទៃក្នុងរបស់ក្រសួងការពារជាតិ យ៉ាងធ្ងន់ធ្ងរ ចំណុចនេះធ្វើឲ្យប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយផ្អែកទៅលើមូលដ្ឋានគ្រឹះនៃច្បាប់មិនអនុវត្តឲ្យបានទាន់ពេលវេលាទៅលើមន្ត្រីខិលខូចមួយចំនួន កំពុងតែយកឯកសណ្ឋាននិងតួនាទីមុខតំណែង មកប្រព្រឹត្តបទល្មើសធ្វើឲ្យប្រជាពលរដ្ឋខ្វះភាពកក់ក្តី ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមនាយឧត្តមសេនីយ៍(ស ថេត )អគ្គស្នងការនគរបាលជាតិមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តី អនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណសន្តិភាព៕