ជនសង្ស័យម្នាក់រួមទាំង ថ្នាំញៀនត្រូវបានកម្លាំង នគរបាលបាលក្រុង ប៉ោយប៉ែតឃាត់ខ្លួន ពីបទរក្សារទុក ដោយខុសច្បាប់

(ក្រុងប៉ោយប៉ែត)៖ កម្លាំងនករបាល ប្រឆាំងបទល្មើសគ្រឿង ញៀននៃអធិការរដ្ឋាន​នគរបាលក្រុងប៉ោយប៉ែត សហការជាមួយនិង កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ប៉ោយប៉ែត ចុះបង្ក្រាបករណីគ្រឿង ញៀនមួយកន្លែងនិង ឃាត់ខ្លួនបានជនសង្ស័យ១ នាក់កាលពីរសៀលថ្ងៃទី ១៨ខែតលាឆ្នាំ២០១៩ វេលាម៉ោង១៤និង០០ នាទីនៅត្រងចំណុច រង្វង់មូលក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួន បានមានឈ្មោះ ឡាយ គឹមសៀង ភេទប្រុសអាយុ៣១ឆ្នាំ ជាជនជាតិខ្មែរមាន មុខរបរនិងទីលំនៅ មិនពិតប្រាកដ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យបានភ្លាមៗកម្លាំង ជំនាញបានធ្វើការឆែក ឆេររកឃើញវត្ថុតាង ម្សៅក្រាមព័ណ៌សថ្លា សង្ស័យថ្នាំញៀនប្រភេទ យ៉ាម៉ាទឹកកកចំនួន១៩ថង់ ក្នុងនោះមាន២កូន ថងធំល្មមនិ១៧ កូនថង់តូចៗព្រម ទាំងថ្នាំប្រភេទគ្រាប់ ពណ៌ក្រហម (wy) ចំនួន៣គ្រាប់ផងដែរ។

លោកធិនស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែតបាន ប្រាប់អោយដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាព ថាខ្លួនបានទិញថ្នាំ ញៀនពីឈ្មោះ ទីន ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ កំពស់ប្រហែល១,៧០ សម្បុរខ្មៅ សក់ខ្លី មាឌដំបង ហើយខ្លួនតែង តែទៅទិញពីឈ្មោះទីននេះនៅក្នុង ចំណុចបរិវេណក្បែរកា ស៊ីណូឡាហ្រ្គេន ស្ថិតក្នុងភូមិក្បាល ស្ពាន១សង្កាត់និង ក្រុងប៉ោយប៉ែតផងដែរ។

បច្ចុប្បន្នជនសង្ស័យខាង លើរួមទាំងវត្ថុតាងត្រូវបាន កម្លាំងជំនាញនៃអធិការ រដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ក្រោយពីសាកសួរ និងកសាងសុំនុំរឿងបញ្ជូន ទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តបន្ទាយមាន ជ័យដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *