(ភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសដកហូតសិទ្ធិ ប្រមូលសំ រាម របស់ក្រុមហ៊ុនស៊ិនទ្រី យកមកឲ្យរដ្ឋគ្រប់ គ្រង់ជាបណ្តោះអាសន្នសិន ហើយដាក់ឲ្យ ដេញ ថ្លៃជាថ្មី តែត្រូវមានក្រុម ហ៊ុនយ៉ាងតិច៣។
កាលលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធិប្រគល់ សញ្ញាបត្រជូននិស្សិត ជាង៤ពាន់នាក់ មកពី សាកល វិទ្យាល័យបៀលប្រាយ (BBU) នៅថ្ងៃទី២២ ខែតុលា នេះនៅមជ្ឈមណ្ឌល កោះពេជ្រ ។
សម្តេចតេជោ បញ្ជាក់ថា ក្រុមហ៊ុនស៊ិនទ្រី តែមួយមិនអាចប្រមូល សំរាមនៅភ្នំពេញឲ្យ មានប្រ សិទ្ធភាពនោះឡើយ ត្រូវមានក្រុមហ៊ុន យ៉ាងតិច៣ យល់ល្អ៤ ប្រតិបត្តិការក្នុង ការប្រមូលសំ រាម នៅរាជធានីភ្នំពេញនេះ។
សូមជម្រាបថា កត្តាសំរាមត្រូវបាន មហាជនជាច្រើន មានការរិះគន់យ៉ាង ខ្លាំងទៅលើក្រុម ហ៊ុនស៊ិនទ្រី ដែលមានភាពយឺត យ៉ៅក្នុងការប្រមូលសំរាម ពិសេសនៅតាម របងសាលារៀន មន្ទីរពេទ្យ និងផ្លូវសាធារណៈជាដើម ដែលជាមូលហេតុ បង្កផលប៉ះពាល់ដល់ សុខភាព និងសោភ័ណ ភាពទីក្រុងផងដែរ៕