លោក ស្រី.អភិបាលខេត្តប៉ៃលិនចូលរួមវេទិការផ្សព្វផ្សាយ និងដើម្បីពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន រកដោះស្រាយជូនប្រជាពលរដ្ឋ

ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណ:អភិបាលខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរក្រុងប៉ៃលិន ភូមិ សង្កាត់ទាំង៤ ចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ សម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ។

តាមរយៈវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិននេះ គឺបានផ្តល់ឱកាសអោយប្រជាពលរដ្ឋ លើកឡើងនៅសំណូមពរនានា ដែលពលរដ្ឋចង់បាន ។

ជាការឆ្លើយតបទៅពលរដ្ឋ អាជ្ញាធរក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ តែងតែដោះស្រាយភ្លាមដូចជា បញ្ហាខ្វះទីផ្សារកសិកម្ម បញ្ហាផ្លូវ ពលរដ្ឋមានការខ្វះខាតជាដើម ៕ដ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *