ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀនដោយខុសច្បាប់

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀននៃ អធិការរដ្ឋាននគរបាល ក្រុង បាត់ដំបងសហការជា មួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ អូរម៉ាស់បានចុះ បង្ក្រាប ករណីជួញដូរនិងប្រើ ប្រាស់គ្រឿងញៀនមួយ កន្លែងនិងឃាត់ខ្លួន ជនសង្ស័យបាន១ នាក់ កាលពីរសៀលថ្ងៃទី២២ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង១៣និ៣០នាទី នៅត្រង់ចំណុច ក្រុម ទី០៧ស្ថិតក្នុងភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងខេត្ត បាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ខាងលើដែលកម្លាំង ជំនាញឃាត់ខ្លួនបាន មាន ឈ្មោះ អានកុសល់ភេទ ប្រុសអាយុ៣៨ឆ្នាំ ជាជនចាតិខ្មែរមានទី លំនៅក្នុងភូមិព្រៃទទឹង ឃុំជ្រៃ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញឆែកឆេរនិង ដកហូតបានវត្ថុតាង រួមមាន ម្សៅក្រាមព៌ណស ថ្លាសង្ស័យ ថ្នាំញៀនប្រភេទ យ៉ាម៉ាទឹកកក (ICE) ចំនួន២ថង់ទូរស័ព្ទ ដៃចំ នួន ១គ្រឿងម៉ូតូហុងដាទ្រីម ផលិតឆ្នាំ២០១៩ចំនួន០១ គ្រឿងពាក់ស្លាក លេខ១AH-៣៩៦។

សមត្ថកិច្ចបានអោយដឹង ទៀតថាដោយមានការ អនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញា នៃ អយ្យការអមសាលា ដំបូងផងនោះ កំលាំងជំនាញនៃ អធិការរដ្ឋាននគរបាល ក្រុងបាត់ដំបង បានសហការជាមួយ កំលាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំជ្រៃ នៃអធិការដ្ឋាន នគរបាលស្រុកថ្ម គោល បន្តធ្វើកាឆែកឆេរ លំនៅដ្ឋានរបស់ជន សង្ស័យនៅចំណុច ក្រុមទី៤ ស្ថិតក្នុងភូមិ ព្រៃទទឹ ង ឃុំជ្រៃ ស្រុកថ្មគោល រកឃើញ ថ្នាំញៀនប្រភេទយ៉ាម៉ា ទឹកកក ចំនួន ០១កូនថង់ កូនជញ្ជីង សំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១ កូនថង់សំរាប់រំលែក ច្រកថ្នាំញៀនលក់ និងសំភារៈ សំរាប់ជក់ ថ្នាំញៀន មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាង លើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការរដ្ឋាន នគរបាលក្រុងបាត់ដំបង កសាងសុំនុំរឿងបញ្ជូន ទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំ បង ដើម្បីចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *