ក្នុងនាមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋតើការអនុវត្តច្បាប់យ៉ាងណាវិញហេតុអ្វីបានជាល្បែងស៊ីសងខុសច្បាប់ រីកដូចផ្សិត បើកដំណើរការបានយ៉ាងរលូន

ខេត្តកណ្ដាល÷ ស្រុកកោះធំ បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួលព័ត៌មានបឋមពីប្រជាពលរដ្ឋដែលរស់នៅ ស្រុកកោះធំបានបញ្ជាក់និងផ្ញើវីដេអូដែលប្រមាញ់ បានពីរក្រុមញៀនល្បែង ប្រជល់មាន់ នៅចំណោះស្ពានលេខ 48និង 49 ស្រុកកោះធំ ខេត្តកណ្ដាល ដែលកំពុងដំណើរការយ៉ាងពេញទំហឹង ពោរពេញទៅដោយល្បែងស៊ីសងខុសច្បាប់ តើក្រសួងមហាផ្ទៃមានអារម្មណ៍យ៉ាងណាដែរ?

លោក(សៅ រចនា) នាយប៉ុស្តិ៍នគរបាលព្រែកថ្មីស្រុកកោះធំ  កំពុងតែទទួលការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តើរឿងនេះនឹងទៅជាយ៉ាងណា ក្នុងនាមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋ  ល្មើសនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ  ល្មើសនឹងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញ ចំពោះវីដេអូដែលប្រជាពលរដ្ឋបានផ្ញើជូនអង្គភាពអ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយដើម្បីជូនដំណឹងដ៏រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសទៅទៀតនោះផ្ញើជូនទៅឧត្តមសេនីយ៍ទោ( ឈឿន សុចិត្ត)ស្នងការនគរបាលខេត្តកណ្ដាលជាពិសេសតែម្ដង។

ការផ្សព្វផ្សាយ របស់អង្គភាពអ្នកសារព័ត៌មានយើងក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅ ចំពោះបងៗមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងនាមជាមន្ត្រីដែលបម្រើប្រជាពលរដ្ឋ  តែដោយឡែកចំពោះមន្ត្រីមួយចំនួនតូច  ដែលកំពុងតែពាក់ឯកសណ្ឋានក្នុងនាមជាមន្ត្រី  បែរជាធ្វើការបែបឆក់ល្វែងប្រកាន់បក្សពួកនិយមមិនគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមអភិសន្តិមេត្តាត្រួតពិនិត្យឡើងវិញ

ប្រជាពលរដ្ឋ ក៏ដូចជា អង្គភាពអ្នកសារព័ត៌មានយើង ពិតជាមានចម្ងល់ខ្លាំងណាស់  តើក្នុងនាមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋ  បែរជាធ្វើការឆក់ល្វែង មិនមានទំនួលខុសត្រូវ ចំពោះតំបន់ដែលខ្លួនគ្រប់គ្រង  តើសាកសមជាមន្ត្រីប្រភេទណាទៅវិញ។

-ដូចពាក្យចាស់លោកតែងពោលថា បើទុក្ខក៏មិនចំណេញបើដកចេញ ចំណេញប្រាក់ខែរដ្ឋ  ….មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកឧត្តមសេនីយ៍ទោ(ឈឿនសុ ចិត្ត)ស្នងការនគរបាលខេត្តកណ្ដាល និងចាត់វិធានការក្តៅចំពោះមន្ត្រីក្រោមឱវាទ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំតទៅទៀត.

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈរបស់ខ្លួនតែប៉ុណ្ណោះ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *