ខេត្តកណ្ដាល÷ស្រុកមុខកំពូល តើលោកឌីណាជានរណា ? បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ នៅស្រុកមុខកំពូលចំណែកអាជ្ញាធរមិនហ៊ានបង្ក្រាប
មួយរយៈចុងក្រោយនេះ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅជិតនឹងក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់(មាន់ជល់ និងឡូតូអនឡាញ) ដែលគេស្គាល់ថាជារបស់លោក ឌីណា ជាពិសេសទីតាំងនៅជិតស្ពានព្រែកតាមាក់ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល យ៉ាងអាណាធិបតេយ្យ ទើបប្រជាពលរដ្ឋដាក់ការសង្ស័យថា
លោក នាយប៉ុស្តិ៍ និងលោក ឯក លន់ អធិការស្រុកមុខកំពូល កំពុងតែដេកលង់លក់ឬក៏ត្រូវថ្នាំសណ្ដំរបស់លោកឌីណាដែលជាម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់។
តើលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ជាស្នងការរង នគរបាលខេត្តកណ្តាល ទទួលបន្ទុកស្រុកមុខកំពូល មានចំណាត់ការយ៉ាងណាវិញចំពោះទីតាំងដែលស្ថិតនៅក្នុងតំបន់របស់ខ្លួនគ្រប់គ្រងឬក៏ទុកបណ្ដោយឱ្យទីតាំងនោះក្លាយជាតំបន់អសន្តិសុខនៅពេលខាងមុខ? តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា: លោកឧត្តមសេនីយ៍ត្រីឡាក់ម៉េងធី និងចុះបង្ក្រាបទីតាំងខាងលើ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ស្របនឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោកឧត្តមសេនីយ៍ទោ ឈឿន សុ ចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងចាត់វិធានការចំពោះក្រុមញៀនល្បែង និងមន្ត្រីគ្រាប់ល្ពៅ ដែលឃុបឃិតជាប្រព័ន្ធ ជាមួយនឹងម្ចាស់ទីតាំងខាងលើ ក្នុងការបង្កើតបទល្មើសដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចជាពិសេសទៅទៀត ស្រុកមុខកំពូលនាពេលខាងមុខនិងក្លាយជាតំបន់អសន្តិសុខ។
អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន ធីវី យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័ន ពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។