លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការការងារដល់កម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ: នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីផែនការការងាររបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់កម្លាំងនគរបាលក្រោមឱវាទ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ និងលោកមេបញ្ជាការវរសេនាតូចទាំង៤។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់នគរបាលទូទាំងខេត្ត
-ត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជា
-ត្រូវរួមគ្នាទប់ស្កាត់ បង្ការ បង្ក្រាប គ្រប់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ
-បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព និង សេវាសាធារណៈ
-ត្រូវផ្សារភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធឌីជីថលរវាងប្រជាពលរដ្ឋនិងនគរបាល
-ត្រូវពង្រឹងការចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍
-ត្រូវរួមគ្នាទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ដែលមានភាពញុះញ៉ុងបង្កភាពចលាចល អសន្តិសុខសង្គម
-ត្រូវបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនគ្រប់ទំរង់
-បង្ក្រាបរាល់បទល្មើសក្មេងទំនើង
-បន្តកៀងគបង្កើតកម្លាំងប្រជាការពារតាមមូលដ្ឋាន ដើម្បីការងារសន្តិសុខ សុវត្ថិភាពសង្គម
-ពង្រឹងការគ្រប់គ្រង និង ធ្វើបច្ចុប្បន្នភាព ការស្នាក់នៅរបស់ជនបរទេស
-គ្រប់គ្រង រឹតបន្តឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ចុះបញ្ជី និងកោសលវិច្ច័យក្បាលគ្រាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *