(ខេត្តតាកែវ)៖ កាលពីព្រឹកថ្ងៃទី ២២ តុលា ២០១៩ នៅវេលាម៉ោង ៥និង០០នាទី មានករណី ឃាត កម្មមួយបានកើត ឡើងនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ដោយស្ត្រីជាជនរង គ្រោះបានជិះម៉ូតូ ចេញទៅផ្សារដើម្បី ទិញបន្លែស្លរ ខណៈនោះជនសង្ស័យ ក៏ធ្វើសកម្មភាព ដោយយកកាំបិត ប៉័ងតោកាប់ពី ក្រោយជនរងគ្រោះ រងរបួសធ្ងន់ តែជាអកុសល ក៏បានដាច់ ខ្យល់ស្លាប់នៅ ពេលដែលបញ្ជូន ដល់មន្ទីរពេទ្យ។
ស្របពេលជាមួយគ្នា នេះដែរកម្លាំងសមត្ថកិច្ច ដែលក្រោមការបញ្ជា ផ្ទាល់ពីសំណាក់ លោកឧត្ត មសេនីយ៍ទោ សុខ សំណាង ស្នការខេត្ត សហការជាមួយកម្លាំង អធិការស្រុកសំរោង បានដុត ដៃដុតជើងយ៉ាង សកម្ម រហូតដល់ម៉ោង ១៩និង៣០នាទី ល្ងាចថ្ងៃដដែល សមត្ថកិច្ចក៏បាន ធ្វើការឃាត់ខ្លួន ជនដៃដល់នៅចំនុច ដរស្វាយជ្រំ ស្ថិតនៅភូមិបី សង្កាត់ជ្រោយចង្វារ ខ័ណ្ឌ ជ្រោយ ចងង្វារ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះ ជាស្ត្រីមេម៉ាយ មានឈ្មោះ ហឿង សុខុន អាយុ ៣៤ ឆ្នាំ មាន កូនពីរ រស់នៅភូមិ ឃុំកើតហេតុ ខាងលើ ចំនែកឯជន សង្ស័យមានឈ្មោះ សែន ហាក់ឡី ភេទប្រុ អាយុ ៣០ ឆ្នាំ រស់នៅ ភូមិឃុំជាមួយគ្នា។
នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ បាន ឆ្លើយ សារ ភាព ថា ដោយសារ តែស្ត្រីរងគ្រោះចេះ តែឈរសំឡក់ សម្លឹងទៅផ្ទះរបស់ខ្លួន ធ្វើឲ្យខ្លួនខឹង ហើយយក កាំបិតប៉័តោ មក កាប់ពីក្រោយ តែម្តង ។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងតែកសាង សំណុំរឿងដើម្បី បញ្ជូនទៅតុលាការ ចាត់ការ តាមនីតិវិធីច្បាប់។