(ខេត្តប៉ៃលិន) កាលពីព្រឹកថ្ងៃទី២៤ខែ
វិច្ឆិកានេះ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ យុវជស្ម័គ្រចិត្ត សិស្សានុសិស្សចូលរួមសំអាតអនាម័យនៅតាមទីសាធារណ:ដើម្បីប្រារព្ធទិវាអនាម័យជាតិ២៣វិច្ឆិកា ក្រោយប្រធានបទ”ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចំរើន”
កម្មវិធីរៀបចំឡើងដោយរដ្ឋបាលខេត្តនិងមន្ទីរបរិស្ថានខេត្តប៉ៃលិន។
លោកងួនលីណា អភិបាលរងខេត្តប៉ៃលិនបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការ កសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣- ២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធិភាព និងរក្សាចីរភាព។ ការកែទម្រង ការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋា ភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្តរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រង តំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយនិងការប្រែប្រួលអាកាសធាតុ ទំនើបកម្មរដ្ឋបាលនិងហិរញ្ញវត្ថុប្រកប ដោយចីរភាព និងការលើកម្ពស់ការទូតបៃតង។
ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច។
ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឱ្យបាននូវគោលដៅ យុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០។
ជាក់ស្ដែង ឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននេះ ក្រសួងបរិស្ថានបានអនុវត្តនូវសកម្មភាព អាទិភាព រួមមាន៖ ទី១.ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ដោយដាក់ចេញនូវយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទី២.ការប្រយុទ្ធប្រឆាំងនឹងការ ប្រែប្រួសអាកាសធាតុ ដោយដាក់ចេញនូវយុទ្ធនាការដាំកូនឈើ ១លានដើមក្នុងមួយឆ្នាំ សំដៅបង្កើគម្រប ព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និង ទី៣.បង្កើតទេសចរណ៍ធម្មជាតិ និងលើកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និងអព្យាក្រឹតកាបូន៕ដ,ស សារឿន