កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរនាតូចលេខ ៨៩១ ចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង!!!

បន្ទាយមានជ័យ៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តន៍តាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង០៧នឹង២៥នាទីព្រឹក  ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី អៀ ទ្រី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ជំនួយការដឹកនាំកិច្ចការងារប៉ុស្តិ៍ក្បាលស្ពាន តំណាងឲ្យលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរងទទួលដឹកនាំកិច្ចការងារប៉ុស្តិ៍ការពារព្រំដែនគោកក្បាលស្ពាន បានដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ចំនួន០៧នាក់ប្រដាប់ដោយអាវុធ ចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិ សាស្ត្រប៉ុស្តិ៍គ្រប់គ្រងពីចំណុចភូមិក្បាលកោះ ដល់ចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី អៀ ទ្រី មេបញ្ជាការរង បានឱ្យដឹងថា កងកម្លាំងប៉ុស្តិ៍ក្បាលស្ពានចុះធ្វើការដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ដើម្បីបង្កានទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ កងកម្លាំងក្នុងការដើរល្បាត ឃើញថាពុំមានអ្វីគួរឲ្យគាត់សម្គាល់ឡើយ ហើយ បានបញ្ចប់នៅវេលាម៉ោង០៨នឹង៤០នាទីព្រឹកនាថ្ងៃដដែល ។ដោយ៖ លោក ចាន់ ពុធ ពោះ ធំ

You might like

Leave a Reply

Your email address will not be published. Required fields are marked *