ខេត្តឧត្តរមានជ័យ÷នៅថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត និងមានការចូលរួមអមដំណើរក្រុមការងារគណ:គម្មាធិការស.អ.ក ក្រុងសំរោង ប្រធានកិត្តិយសគណ:កម្មាធិការ ស.អ.ក ក្រុង ប្រធានគណៈកម្មាធិការ ស.អ.ក ក្រុង, ក្រុមលេខាធិការដ្ឋាន ស.អ.ក ខេត្ត, ប្រធានកិត្តិយស ស.អ.ក សង្កាត់សំរោង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ សរុបចំនួន ២៥នាក់ បាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល ទៅប្រគល់ជូនដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនក្រុងសំរោង(និវត្តន៍ជន) ឈ្មោះ ញឹម ធឿន ភេទ ប្រុស អាយុ ៦០ឆ្នាំ អត្តលេខ៖ RA1200201 ដែលបានទទួលមរណៈភាព ដោយសារជំងឺលើសឈាម កាលពីថ្ងៃទី២៦ ខែកត្តិក ឆ្នាំ២០២៣ នៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង។
ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះ លោក ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត ក៏បានសំណេះសំណាលរំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណៈទុក្ខរបស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ។